តម្លើង Tweak នេះ ដើម្បី​បង្ការ​ពេល​គេ​ផ្ញើ​វេបសាយ crashsafari ធ្វើ​អោយ​គាំង​ទូរស័ព្ទយើង

កន្លងទៅប្រហែលជា ប៉ុន្មានថ្ងៃហើយ ដែល ខេមបូរីផត បានចុះផ្សាយ នូវពត៌មាន មួយស្តីពី វេបសាយមួយប្រភេទ ដែលបង្កប់ នូវកូដ អាចធ្វើអោយ ឧបករណ៍ជា ច្រើនប្រភេទ មិនថាកុំព្យូទ័រ ឬស្មាតហ្វូន ឡើយ គឺសុទ្ធតែគាំង ទាំងអស់ លុះត្រាតែ ធ្វើការ Hard Restart ទើបដំណើរការ ធម្មតាវិញ។

តម្លើង Tweak នេះ ដើម្បី​បង្ការ​ពេល​គេ​ផ្ញើ​វេបសាយ crashsafari ធ្វើ​អោយ​គាំង​ទូរស័ព្ទយើង

យ៉ាងណាមិញ នៅក្នុងថ្ងៃនេះដែរ យើងមាន ដំណោះស្រាយ ដែលនេះគឺ សម្រាប់តែ iPhone/iPad/iPod Touch តែប៉ុណ្ណោះ គឺលោកអ្នក គ្រាន់តែតម្លើង Tweak មួយដែលមាន ឈ្មោះថា StopCrashingSafari នឹងលែង ព្រួយបារម្ភ រឿងគាំងហ្នឹង ទៀតហើយ។

តម្លើង Tweak នេះ ដើម្បី​បង្ការ​ពេល​គេ​ផ្ញើ​វេបសាយ crashsafari ធ្វើ​អោយ​គាំង​ទូរស័ព្ទយើង

Tweak នេះដែរ គឺវា Free ទេ ដូចនេះ អ្នកគ្រាន់តែ ចូលទៅកាន់ Cydia > Search រកវា និងតម្លើង បានហើយ។ ដោយឡែក សម្រាប់ស្មាតហ្វូន ក៏ដូចជា កុំព្យូទ័រផ្សេងៗ ទៀតនោះ នៅមិនទាន់ មានដំណោះស្រាយ នៅឡើយទេ ដូចនេះ បើសិនជាអាច គួរតែ ចៀសវាង កុំបើកវា ដើម្បីសុវត្ថិភាព របស់លោកអ្នក។ ម្យ៉ាងវិញទៀត ប្រសិនបើមាន នរណាម្នាក់ ដែលមិនស្គាល់ អត្តសញ្ញាណ ច្បាស់លាស់ ផ្ញើតំណរ (Link) ដើម្បីអោយ អ្នកចុចនោះ គួរកុំប្រថុយ ចុចអី ប្រយ័ត្ននាំ ទុក្ខដាក់ខ្លួន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

តម្លើង Tweak នេះ ដើម្បី​បង្ការ​ពេល​គេ​ផ្ញើ​វេបសាយ crashsafari ធ្វើ​អោយ​គាំង​ទូរស័ព្ទយើង

  • ដោយ: Mai
  • 9:39 AM, 29 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ