លោក កែវ រ៉េមី អញ្ជើញចូលរួម បើកមហាសន្និបាត ខេមរសហព័ន្ធ តេក្វាន់ដូ I.T.F អាណត្តិ ទី៥

ភ្នំពេញ៖ លោក កែវ រ៉េមី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ សកម្មភាពជនពិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គមហាសន្និបាត របស់ខេមរសហព័ន្ធ កីឡាតេក្វាន់ដូកម្ពុជា ទទួលបន្ទុក I.T.F (កូរ៉េខាងជើង) បានអញ្ជើញចូលរួមក្នុងពិធី បើកមហាសន្និបាតខេមរសហព័ន្ធតេក្វាន់ដូ I.T.F (កូរ៉េខាងជើង)អាណត្តិ៥(២០១៦-២០២០) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ខាងមុខនេះនៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឳកាសពិធីខាងលើកនេះ ដោយមានការចូលរួមពី លោក អ៊ុក រី  ជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាទទួលបន្ទុក I.T.F (កូរ៉េខាងជើង) ,លោក Hong ki Chol ឯកអគ្គរដ្ឋទូតវិសាមញ្ញាពេញសមត្ថភាពនៃសាធារណៈរដ្ឋ ប្រជាមានិតប្រជាធិតេយ្យកូរ៉េខាងជើង,  លោកអ៊ុក សិទ្ធិសុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក, លោក កាំង សុធា តំណាងឲ្យ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងសហព័ន្ធកីឡាជាតិ ក្លិប និងសមាគមចំនួន ២០។   

ដោយឡែក នៅប្រទេសកម្ពុជាយើងមាន ខេមរសហព័ន្ធតេក្វាន់ដូ ២ ស្ទីល គឺប្រភេទWTF ដែលប្រភេទ តេក្វាន់ដូរបស់កូរ៉េខាងត្បូង និងប្រភេទ ITF ដែលប្រភេទតេក្វាន់ដូ របស់កូរ៉េខាងជើង ដោយគិតមកដល់នេះ យើងត្រូវបែងចែកជា ២ ខេមរសហព័ន្ធតេក្វាន់ដូ(កូរ៉េខាងត្បូង)ដែលមានលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និង លោក អ៊ុក រី  ជាប្រធាន ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាទទួលបន្ទុក I.T.F (កូរ៉េខាងជើង)  ៕