អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​ក្រុម​ក្មេង​ទំនើង កំពុង​លេង​ហ្គេម​បាញ់​ត្រី​

ភ្នំពេញ: គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ធ្វើ​រដ្ឋបាល នៅ​ភូមិ​ត្រពាំង​ល្វា​ក្រុម​ក្មេង​ទំនើង​មួយក្រុម ដែល​កំពុង​លេង​ហ្គេម​បាញ់​ត្រី​នៅក្នុង​បន្ទប់​ជួល រួម​ជាមួយនឹង​វត្ថុតាង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​ទូ​និង​សម្ភារៈ​ជាច្រើន​ទៀត​។​

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការបញ្ជា​ផ្ទាល់​លោក ហែម ដា​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ នា​យប់​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ បាន​ចុះ​ធ្វើ​រដ្ឋបាល នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅពេលនោះ​ផង ដែល​ក៏បាន​ប្រទះឃើញ​ក្រុម​ក្មេង​ទំនើង​មួយក្រុម ដែល​កំពុង​លេង​ហ្គេម​បាញ់​ត្រី​នៅក្នុង​បន្ទប់​ជួល និង​បាន​ពិនិត្យឃើញថា មាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​ទូ ម៉ូតូ​ចំនួន​៤​គ្រឿង ទូរទស្សន៍​១​គ្រឿង ដាវ​១​ដើម និង​ប៉ៅ​អ៊ី​ដេក​២ សម្ភារៈ​ខាងលើនេះ បាន​ដកហូត​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ ក្នុងនោះ​ផង​ដែល​ក៏បាន​ត្រួត​ពិនិត្យឃើញថា មាន​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​១៧​នាក់ ស្រី​ម្នាក់ ដោយបាន​បញ្ជូនទៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​កា​កាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​