ក្រុម​ជំនួយការ លោក​ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​ម៉ាស៊ីន​កុំព្យូទ័រ​ជូន​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ចំការ​ស្បូវ​

ភ្នំពេញ: កាលពី​រសៀល ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ក្រុម​ជំនួយការ លោក​ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​ម៉ាស៊ីន​កុំព្យូទ័រ ចំនួន​២​គ្រឿង និង​ម៉ាស៊ីន​ព្រី​ន​ធរ ចំនួន​២​គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ា​ណែ​ត ប្រគល់ជូន​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ចំការ​ស្បូវ ស្ថិតក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ។​

​លោក ហ័ន ហ៊ាន និង​លោក សំ ភិ​រុណ នាយក​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ចំការ​ស្បូវ បាន​សម្តែង​នូវ​ទឹក​សប្បាយរីករាយ​ជា​អនេក ចំពោះ​សម្ភារៈ​អំណោយ​ទាំងនេះ ខណៈ​សាលា​របស់លោក​កំពុង​ត្រូវការ​បរិក្ខា​ទាំងនេះ សម្រាប់​ប​ម្រេ​ី​កិច្ចការរដ្ឋបាល​សាលា ។  លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​សាលា​របស់លោក​បានទទួល​នូវ​អំណោយ​ផ្ទាល់​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​លើក​ទី បានទទួល​អគារសិក្សា ចំនួន ២​ខ្នង ស្មើនឹង ១២​បន្ទប់ កាលពី​ឆ្នាំ​២០១០ ។​

​លោក ង៉​ន ហ៊ាន ជំទប់​ទីមួយ​ឃុំ​ព្រះ​ធាតុ ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន និង​ជំនួសមុខ​ជូន​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​សិក្សា ក្មួយៗ​សិស្សានុសិស្ស និង​មាតាបិតា​សិស្ស សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច ព្រមទាំង លោក ហ៊ុន ម៉ា​ណែ​ត ផងដែរ​ដែលជា​និច្ចកាល​តែង​បាន​ចុះជួយ​ការងារ​យុវជន​យ៉ាង​ផុលផុស​នៅក្នុង​មូលដ្ឋាន​ឃុំ​ព្រះ​ធាតុ និង​សូម​គោរព​ជូនពរ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បុត្រាបុត្រី ចៅប្រុស​ចៅស្រី សូម​ទទួលបាន​ពុទ្ធពរ​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕​

ក្រុម​ជំនួយការ លោក​ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​ម៉ាស៊ីន​កុំព្យូទ័រ​ជូន​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ចំការ​ស្បូវ​

ក្រុម​ជំនួយការ លោក​ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​ម៉ាស៊ីន​កុំព្យូទ័រ​ជូន​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ចំការ​ស្បូវ​