ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​សួរ កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​

ភ្នំពេញ: ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹងទំពុន​ប្រមាណ​ណ​ជាង​១០០​គ្រួសារ បាន​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​ការអភិវឌ្ឍន៍​តំបន់​បឹងទំពុន ដែល​រាជរដ្ឋាភិបាល​បានផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​សួរ ។

ការមិនសប្បាយចិត្ត គឺ​ដោយសារតែ​ក្រុមហ៊ុន​មិនបាន​ដោះស្រាយ​សំណង នៃ​ផលប៉ះពាល់​ដី​របស់​ពួកគាត់​បាន​សមរម្យ​តាម​តម្លៃ​ទីផ្សារ​។​

ទាក់ទង​បញ្ហា​នេះ ភាគី​ក្រុមហ៊ុន ក៏បាន​ដោះស្រាយ​សំណង​គោលនយោបាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប​ប៉ះពាល់ ក៏ប៉ុន្តែ​មាន​ប្រជា​ពលរ​រដ្ឋ​មួយចំនួន​បាន​ទទួលយក និង​ប្រជាពលរដ្ឋ​មួយចំនួន​មួយចំនួន​មិន​ទទួលយក​សំណង​ទេ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹងទំពុន បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​យក ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល ទៅ​បង្ហាញ​ប្រជាពលរដ្ឋ និង​បាន​ផ្សព្វផ្សាយ​ថា ខ្លួន​បានទទួល​សិទ្ធិ​ក្នុងការ​អភិវឌ្ឍន៍​តំបន់​នោះ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ នឹង​ខ្លាច​បាត់បង​ដី​ដោយ​គ្មាន​សំណង ហើយ​បានធ្វើ​ឲ្យ​អ្នកខ្លះ​លក់​ក្នុង​តំលៃថោក​ទៅ​ឲ្យ​ក្រុមហ៊ុន និង​ខ្លះ​ទទួលយក​សំណង​តាម​គោលនយោបាយ​។ ហើយ​ប្រជាពលរដ្ឋ​សូម​ឲ្យ​ធ្វើការ​ដោះស្រាយ​តាម​តម្លៃ​ទីផ្សារ ទើប​ពួកគាត់​អាច​ទទួលយកបាន​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ជម្រើស​ចុងក្រោយ​របស់​ពួកគាត់ ដែល​រង​ផលប៉ះពាល់ គឺ​មានតែ​ឡើងទៅ​ភូមិគ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុំ​ឲ្យ​សម្តេច​ជួយផ្តល់​ភាពយុត្តិធម៌ និង​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់ ពីព្រោះ​មានតែ​សម្តេច​តេ​ជោ ទេ ដែល​ជួយ​ដល់​ពួកគាត់​បាន​។​

​បើតាម​ប្រភព​ច្បាស់ការ​បាន​បង្ហើប​ឲ្យ​ដឹងថា ល​លោក​ឧកញ៉ា អ៊ឹង ប៊ុន​សួរ បាន​ដើរ​ប្រមូល​ទិញ​ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងទំពុន​ដែល​រង​ផលប៉ះពាល់ ក្នុង​តម្លៃថោក និង​បាន​យកស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​ដែល​បានផ្តល់​សិទ្ធិ​ឲ្យ​ខ្លួន​ទៅ​បន្លាច​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​លក់​ដី​ឲ្យ​ខ្លួន ឬ​ទទួលយក​សំណង​បន្តិចបន្តួច​។ ហើយ​ដី​នៅ​តំបន់​អភិវឌ្ឍន៍​បឹងទំពុន​នេះ គឺ​ឧកញ៉ា អ៊ឹង ប៊ុន​សួរ គ្រោង​នឹង​លក់​ចេញ​បន្តទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស​ក្នុងតម្លៃ​ខ្ពស់​។​
​ទាក់ទង​ករណីនេះ នៅ​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ឧកញ៉ា អ៊ឹង ប៊ុន​សួរ​បានទេ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ទទួលបាន​សិទ្ធិ​ក្នុង​ការធ្វើ​ផ្លូវ​មហាវិថី​សម្តេច​តេ​ជោ ដែលមាន​ទទឹង ៦០​ម៉ែត្រ និង​បណ្តោយ​ជាង​៩​គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​២៧១ ទៅ​ផ្លូវជាតិ​លេខ​២​។​ក៏ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​ដោះស្រាយ​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នោះទេ​។​

​ទាក់ទង​ករណីនេះ គឺមាន​ការពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ​ខណ្ឌដង្កោ និង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង បិតបាំង​ព័​ត៍​មានមក​ឲ្យ​ដឹង​ដល់​ថ្នាក់លើ រហូត​ឈានដល់​ការរំលោភបំពាន​លើដី​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ដោះស្រាយ​។ ហើយ​កាលពីពេល​កន្លងមកនេះ ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​ម​មហាវិថី​សម្តេច​តេ​ជោ ដោយ​មិន​ដោះស្រាយ​សំណង​នោះទេ គឺ​បាន​ប្រើ​កម្លាំង​សមត្ថកិច្ច​ទៅ​គំរាមកំហែង​ប្រជាពលរដ្ឋ​។​

​រាជរដ្ឋាភិបាល​គួរតែ​ត្រួតពិនិត្យ​ករណីនេះ​ឡើងវិញ ចំពោះ​ការផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង ធ្វើ​ផ្លូវ​មហាវិថី​សម្តេច​ត​តេ​ជោ និ​ធ្វើការ​អភិវឌ្ឍន៍៍​តំបន់​បឹងទំពុន​។ ពីព្រោះ​ក្រុមហ៊ុន​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​តំបន់​នោះ​រង​ផលប៉ះពាល់​៕​

ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​សួរ កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​

ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​សួរ កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​