ខេត្ត​យូ​ន​ណាន បាន​អភិវឌ្ឍន៍​ពូជ​ស្រូវថ្មី​មួយ ដែលមាន​ជីវិត​ច្រើន​ឆ្នាំ

ភ្នំពេញ​: បច្ចុប្បន្ននេះ អ្នកកាសែត បាន​យក​ព័ត៌មាន​ពី​សន្និសីទ លទ្ធផល​បច្ចេកវិទ្យា​សំខាន់ នៃ​ខេត្ត​យូ​ន​ណាន បានអោយដឹងថា អ្នកស្រាវជ្រាវ​ខេត្ត​យូ​ន​ណាន បាន​អភិវឌ្ឍន៍​ពូជ​ស្រូវ​ថ្មី​មួយ ដែលមាន​ជីវិត​ច្រើន​ឆ្នាំ ដែល​ដូច​ជាដើម​ឈើស៊ីផ្លែ អាច​ត្រូវ​ប្រមូល​ផល ក្នុង​ច្រើន​ឆ្នាំ​។​

ស្រូវដាំ​ដុះ ក្នុង​ពិភពលោក​នេះ ត្រូវគេ​ចែកជា​ពី​ប្រភេទ គឺស្រូវដាំ​ដុះ​ពូជ​អាស៊ី និងស្រូវ​ដាំ​ដុះ​ពូជ​អាហ្វ្រិក​។ ដោយសារ​ស្រូវ​ពូជ​ទាំង​២​នេះ មិនបាន​កាត់​គ្នា​ទេ ដូច្នេះ​បាន​រឹតត្បិត​ដល់ ការអភិវឌ្ឍន៍​នៃ​ស្រូវពូជ​ថ្មី ដែល​កាត់​ដោយ​ពូជ​ទាំង​២​នេះ​។ បន្ទាប់មក អ្នកស្រាវជ្រាវ បាន​កសាង​ស្ពាន​មួយ រវាង​អង្ករ​ពូជ​អាស៊ី និង​ពូជ​អាហ្វ្រិក​។ “​ដាំ​ស្រូវមួយដង ប៉ុន្តែ​អាច​ប្រមូល​ផលក្នុង​ច្រើន​ឆ្នាំ ។​” មើលទៅ​ដូចជា​សុបិន​មួយ តែ​ឥឡូវនេះ វា​ក្លាយជា​ការពិត​មែនហើយ​។

“​អង្ករ​ឆាង​ស្យុ​ង​” គឺជា​ស្រូវ​មួយ​ប្រភេទ ដែលមាន​ប្រភព​នៅ​អាហ្វ្រិក​ខាងលិច​។ វា​មាន​ប្រព័ន្ធ​ឫស​ខ្លាំង និង​មាន​ភាព​ធន់​ទ្រាំ ទៅនឹង​សត្វល្អិត និង​ជំងឺ​យ៉ាងខ្លាំង​។ វា​គឺជា​ស្រូវ ​ដែលមាន​ជីវិត​ច្រើន​ឆ្នាំ​។

​លោក តាវ ដាយ​ន់ អ្នកស្រាវជ្រាវ នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​កសិកម្ម និង​លោក ហ៊ូ ហ្វុ​ង​យី អ្នកស្រាវជ្រាវ​នៃ សកលវិទ្យា​ល័យ ខេត្ត​យូ​ន​ណាន បាន​អភិវឌ្ឍន៍​ស្រូវ​ប្រភេទ​ថ្មី​ជាច្រើន ដោយ​ជ្រើសរើស​ហ្សែ​ន​នៃ “​ស្រូវឆាង​ស្យុ​ង​” ។ ស្រូវប្រភេទ​ថ្មី​នេះ អាច​ឆ្លងកាត់​រដូវរងា រីឯ​ស្រូវ​ប្រភេទ​ឯទៀត ដែលមាន​ជីវិត​ច្រើន​ឆ្នាំ ភាគច្រើន ឆ្លងកាត់​រដូវរងារមិនកើត​ទេ​។​

​លោក ហ៊ូ ហ្វុ​ង​យី បាន​និយាយថា “២០​ឆ្នាំមុន ខ្ញុំ​ក៏មាន​គំនិត​មួយ ដែល​ចង់​អភិវឌ្ឍន៍​ស្រូវប្រភេទ​ថ្មី​មួយ ដែលមាន​ជីវិត​ច្រើន​ឆ្នាំ ដូច​ជាដើម​ឈើស៊ីផ្លែ​”​។ បច្ចុប្បន្ននេះ អង្ករ​ប្រភេទ​ថ្មី ដែល​បង្កើត​ដោយ​លោក ហ៊ូ ហ្វុ​ង​យី នោះ ត្រូវគេ​ដាំ​ដី​ទំហំ ៣៣៣ ហិកតា​។ ក្នុងស្រូវប្រភេទ​ថ្មី​ទាំងនេះ ខ្លះ​អាច​ត្រូវ​ប្រមូល​ផលក្នុង​បួន​ទៅ​ប្រាំ​ឆ្នាំ ហើយ​អាច​ឆ្លងកាត់​រដូវរងានិង​មាន​ផល​ស្ថិរភាព​។ ពី​ឆ្នាំមុនស្រូវ​ប្រភេទ​ថ្មី​របស់លោក ហ៊ូ ហ្វុ​ង​យី មាន​ផល​ដល់ ៦.៧៤២ ទៅ ៦.៧៥៣ គីឡូក្រាម ក្នុង​មួយ​ហិកតា​។​

​លោក ហ៊ូ ហ្វុ​ង​យី បាន​អះអាងថា នៅ​តំបន់​ក្តៅ ដូច​រដ្ឋ​ស៊ី​ស្វាង​ប៉ាន់​ណា ស្រូវប្រភេទ​ថ្មី​នេះ អាច​ប្រមូល ២ ដង ក្នុង​មួយឆ្នាំ ឯ​នៅ​តំបន់​ត្រជាក់ អាច​ប្រមូល​តែ​១​ដង​។ នៅ​ឆ្នាំនេះ លោក​នឹង​ដាំ​ស្រូវប្រភេទ​ថ្មី​នេះ នៅ​ទីក្រុង​គុន​មិញ និង​ទីក្រុង​យូ​ស៊ី ដើម្បី​ពិនិត្យមើល តើ​ស្រូវ​ប្រភេទ​ថ្មី​នេះ អាច​រស់ ឬ​មិន​រស់​ទេ នៅ​ទីក្រុង​ទាំង​ពីនេះ​.

​កំណត់សម្គាល់ នៃ​ស្រូវដែលមាន​ជីវិត​ច្រើន​ឆ្នាំ​៖
​លក្ខណៈ​៖ មានជីវិត​ច្រើន​ឆ្នាំ អាច​ឆ្លងកាត់​រដូវរងានិង​មាន​ផល​ស្ថិរភាព​។​
​ផល​ក្នុង​ទំហំ ១ ហិកតា​៖ ៦.៧៤២ ទៅ ៦.៧៥៣ គីឡូក្រាម ក្នុង​មួយ​ហិកតា​។​
​រសជាតិ​៖ ដូចនឹង​អង្ករ​ធម្មតា​ដែរ ដែល​ចែកជា​អង្ករ មាន​គុណភាព​ធម្មតា និង​គុណភាព​ខ្ពស់​។​
​របៀប​ប្រមូល​ផល​៖ កាត់​ដូចជា​កាត់​ស្រូវ​​ធម្មតា ប៉ុន្តែ​ត្រូវ​សល់​ឫស​នៃ​ស្រូវ ។ ដល់​ឆ្នាំក្រោយ នឹង​កើត​ស្រូវ​ថ្មី ពី​ឫស​ទាំងនេះ​៕V/S