​លោក​យ៉ាង​សឹ​ន ជនជាតិ​ហូ​ឡង់​ម្នាក់ ដែល​បង្កើត​គេហទំព័រ នៅ​ខេត្ត​យូ​ន​ណាន​

ភ្នំពេញ: ចេះ​អាន​ភាសា​ចិន ចេះ​ប្រើ​ចង្កឹះ និង​ចេះ​និយាយ​គ្រាមភាសខេត្ត​យូ​ន​ណាន លោក Yereth Jansen ដែល​មកពី​ប្រទេស​ហូ​ឡង់​នេះ មានឈ្មោះ​ចិន​ថា “​យ៉ាង​សឹ​ន​”​។​

​លោក​យ៉ាង​សឹ​ន មកដល់​ទីក្រុង​គុន​មិញ ជាង​៦​ឆ្នាំ​ហើយ​។ គាត់​ចូលចិត្ត​ប្រមូល​ព័ត៌មានគួរឱ្យ​ចាប់អារម្មណ៍ ចូលចិត្ត​ភ្លក្ស​ម្ហូបអាហារគ្រប់​ប្រភេទ​។ គាត់​បាន​បង្កើត​គេហទំព័រ​ភាសា​អង់គ្លេស​មួយ ដែលមាន​ឈ្មោះថា " GoKunming.com " ដើម្បី​ណែនាំ​ទីក្រុង​គុន​មិញ អោយ​ជនបរទេស​។

សព្វថ្ងៃនេះ GoKunming.com បាន​ក្លាយជា “​មគ្គុទ្ទេសក៍​” សំខាន់​មួយ សំរាប់អ្នកទេសចរ។ គេហទំព័រ​នេះ ឥឡូវ​មាន​ចំនួន​អ្នកទស្សនា ទំព័រ ៣០០.០០០ នាក់ ក្នុង​មួយខែ ដែល​ក្នុងនោះ  ៣៤ % នៃ​អ្នកប្រើប្រាស់ មកពី​បរទេស​។​

​លោក​យ៉ាង​សឹ​ន បាន​ប្រាប់​អ្នកកាសែត​យើង​ថា ក្នុង​ការិយាល័យ GoKunming.com មាន​បុគ្គលិក​តែ ៥ នាក់ ដែល​មកពី ៥ ប្រទេស ពួកគេ​មានការ​ងារ​ខុសៗ​ពីគ្នា​។ មាន​អ្នកនិពន្ធ​ម្នាក់ ទទួលខុសត្រូវ ខាង​ខ្លឹមសារ​វេ​ប​សាយ ឱ្យទាន់​សម័យ ជា​រៀងរាល់ថ្ងៃ​។ មាន​អ្នកគ្រប់គ្រង​វេទិកា​ម្នាក់ មាន​បន្ទុក​ក្នុងការ​រក្សា​វេទិកា ជាប្រចាំ​ថ្ងៃ​។ មាន​អ្នក​ឃោសនា​សកម្មភាព​ម្នាក់ មាន​បន្ទុក​ក្នុងការ​ប្រមូល និង​ចុះផ្សាយ​ព័ត៌មាន នៃ​សកម្មភាព​នានា នៅលើ​វេ​ប​សាយ​។ ក្រៅពីនេះ នៅមាន​អ្នកគ្រប់គ្រង Weibo និង Wechat ម្នាក់​។

​លោក​យ៉ាង​សឹ​ន គឺជា​ប្រធាន​នៃ GoKunming.com ។ លោក​ណែនាំ​ថា GoKunming.com នេះ នឹង​ចុះផ្សាយ​ព័ត៌មានអំពី​ខេត្ត​យូ​ន​ណាន​នានា ដែល​ប្រមូល​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ ដូចជា Weibo និង Wechat ជាដើម ហើយ​ផ្តល់​វេទិកា​មួយ សំរាប់​អ្នកប្រើប្រាស់​បណ្តាញ ដែល​ចង់​ចេញផ្សាយ​អត្ថបទ​ផងដែរ ។ ឥឡូវនេះ មាន​ជនបរទេស ដែល​រស់នៅក្នុង​ទីក្រុង​គុន​មិញ​ជាច្រើន បាន​យក GoKunming.com ជា​ផ្ទះ​លើ​វេ​ប​សាយ​។​

​សម្រាប់​ការអភិវឌ្ឍន៍ នាពេល​អនាគត​នៃ GoKunming.com លោក​យ៉ាង​សឹ​ន បាន​មាន​ផែនការ​ជាស្រេច​ហើយ​ថា “​យើង​នឹង​យក​យុទ្ធសាស្ត្រ “​ជនបទ​ព័ទ្ធជុំវិញ​ទីក្រុង​”  យុទ្ធសាស្ត្រ​មាន​សារសំខាន​ណាស់ សំរាប់​គេហទំព័រ​មួយ​។ លោក​បាន​បន្ថែមថា ក្រោយពី GoKunming.com គាត់​នឹង​បង្កើត GoNanjing.com និង GoHangzhou.com ទីក្រុង​តូច ទៅ​ទីក្រុង​ធំ​។ លោក​យ៉ាង​សឹ​ន សង្ឃឹមថា នឹង​បង្កើត​គេហទំព័រ​បែបនេះ នៅ​គ្រប់​ទីក្រុង​។​

​លោក​យ៉ាង​សឹ​ន បង្ហាញថា រស់នៅក្នុង​ទីក្រុង​គុន​មិញ គាត់​បាន​យកចិត្តទុកដាក់ ការអភិវឌ្ឍ​នៃ​ទីក្រុង​គុន​មិញ ជា​រៀងរាល់ថ្ងៃ ឧទាហរណ៍​ការកសាង នៃ​រថភ្លើង​ក្រោម​ដី ជាដើម​។ ពិតមែនតែ​ជា “​អ្នកដឹង​គុន​មិញ​” ម្នាក់ ហើយគាត់​នឹង​ដើរលេង នៅ​ទីក្រុង​គុន​មិញ ជា​ញឹកញយ ដើម្បី​ស្គាល់​យល់​ពី​គុន​មិញ អោយ​កាន់តែ​ជ្រៅជ្រះ​៕V/S

​លោក​យ៉ាង​សឹ​ន ជនជាតិ​ហូ​ឡង់​ម្នាក់ ដែល​បង្កើត​គេហទំព័រ នៅ​ខេត្ត​យូ​ន​ណាន​