ខឹង​សុំ​ម៉ែ​ទិញ​ម៉ូតូ​រត់​ឌុប​មិនបាន​ចងក​សម្លាប់ខ្លួន​

កំពង់ឆ្នាំង: បុរស​ម្នាក់​ខឹង​សុំ​ម៉ែ​ទិញ​ម៉ូតូ យកមក​រត់​ឌុប​តែ​ម្តាយ​អត់​ទិញ​អោយ សម្រេចចិត្ត​ចងកធ្វើអត្តឃាត​និង​ខ្សែ​នីឡុង​ចងក​ទៅនឹង​រត​ផ្ទះ  ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦នៅ​ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​

​បុរស​ដែល​ធ្វើអត្តឃាត​សម្លាប់ខ្លួន​នេះ មានឈ្មោះ​សាន់ ចន្ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំរស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។​

​ក្រុមគ្រួសារ​បានអោយដឹង​ថា​ជនរងគ្រោះ​ទើប​មកពី​ធ្វើការ​នៅ​ប្រ​ទស​ថៃ ហើយ​គេ​ជាមនុស្ស​ដែល​ស្លូតបូត ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ រូ​ម​គេ​បាន​សុំ​ម្តាយ ទិញ​ម៉ូតូមួយគ្រឿង​ដើម្បី​យកមក​រត់​ឌុប​ដើម្បី​យកលុយ​គ្រាន់​ចាយ​ខ្លួនឯង​ខ្លះ ។ ប៉ុន្តែ​ម្តាយព្រម​មិន​ទិញ​អោយ ហើយក៏​តូចចិត្ត នឹង មាន​ទឹកមុខ​ស្រ​ង៉ូ​ត​ស្រ​ង៉ា​ត់រ​ហូត​។​

​ស្រាប់តែ​នៅ​រសៀល​ថ្ងៃទី​២៨ មករា ក៏​ពុំមាន​មនុស្ស​ណា​នៅផ្ទះ ហើយ​រូបគេ​បាន​ឡើងមកលើ​ផ្ទះ​យក​ខ្សែ​នីឡុង​ចងក​សម្លាប់ខ្លួន​ទៅនឹង​រត​ផ្ទះ​តែម្តង ។​

​ក្រុមគ្រួសារ​បានអោយដឹង​ទៀតថា ដោយ​នៅលើផ្ទះ​មាន​សម្លេង​ខុស​ប្រក្រតី ក៍បាននាំគ្នា​ឡើងមក​មើល​ក៍​ឃើញ​បុរស​រូបនេះ​សម្លាប់ខ្លួន​បាត់ទៅហើយ ឃើញ​ដូច្នេះបាន​ប្តឹង​សមត្ថកិច្ច​អោយ​ចុះមក​ពិនិត្យ​សាកសព ។ ក្រោយពី​ទទួល​ព័ត៌មាន ភ្លាមកម្លាំង​សមត្ថកិច្ច និង​ជំនាញ បាន​​ចុះមក​អន្តរាគមន៍ និង​ពិនិត្យ​លើ​ខ្លួន​សាកសពពុំមាន​អ្វី​ខុសធម្មតា ក៏​សន្និដ្ឋានថា ជនរងគ្រោះ ពិតជា​ចងក​សម្លាប់ខ្លួនប្រាកដ​មែន ហើយ​​បានប្រគល់​អោយ ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​៕

ខឹង​សុំ​ម៉ែ​ទិញ​ម៉ូតូ​រត់​ឌុប​មិនបាន​ចងក​សម្លាប់ខ្លួន​

ខឹង​សុំ​ម៉ែ​ទិញ​ម៉ូតូ​រត់​ឌុប​មិនបាន​ចងក​សម្លាប់ខ្លួន​
ខឹង​សុំ​ម៉ែ​ទិញ​ម៉ូតូ​រត់​ឌុប​មិនបាន​ចងក​សម្លាប់ខ្លួន​