អធិការក្រុង ដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ មុនបុណ្យចូលឆ្នាំចិន

កោះកុង៖ លោក រៀល ដារ៉ា អធិការក្រុងខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ បានដឹកមន្រ្តីក្រោមឱវាទ រួមជាកម្លាំង កងរាជអាវុធហត្ថក្រុង និងមានការចូលរួម ជាមួយមេឃុំភូមិក្រុម ចុះរៀបចំសណ្តាប់ធ្នាប់ ផ្លូវសាធារណៈ និងអាជីវករដែលដាក់លក់ អីវ៉ាន់គ្មានសណ្តាប់ធ្នាប់ និងអាជីវករមួយចំនួន មានលក់គ្រឿងផ្ទុះ(ផាវ) ត្រៀមលក់បុណ្យចូលឆ្នាំ ប្រពៃណីចិន និងជិតឈានចូលមក ដល់រយៈពេល ខាងមុខនេះ។

លោក រៀល ដារ៉ា អធិការក្រុងខេមភូមិន្ទ បានឲ្យដឹងនាព្រឹកនេះថា ដោយអនុវត្តន៍ទៅតាមបញ្ជារបស់ លោកស្នងការដ្ឋាននគរ បាលខេត្តកោះកុង ដើម្បីរៀបចំសណ្តាប់ធ្នាប់និងហេដ្ឋានរចនាសម្ព័ន្ធ ក្រុង/ខេត្តឲ្យបានល្អ និងរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យមាន សុវត្តិភាពបានល្អលោក បានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ នៅទីសាធារណៈ និងលំនៅដ្ឋានអាជីវករ មួយចំនួនដែលដាក់តាំងលក់ លយមកលើដងផ្លូវសាធារណៈ គឺឲ្យរៀបចំដាក់លក់ឲ្យ បានត្រឹមត្រូវដើម្បីធ្វើឲ្យមាន សោភ័ណភាពខេត្ត ដើម្បីទាក់ទាញ់ក្រសែភ្នែក ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិ ដែលមានដំណើរកម្សាន្ត មកខេត្តកោះកុង។

លោកបានបន្តថា ជាពិសេសធ្វើការណែនាំ ដល់អាជីវករទាំងអស់ មិនឲ្យលក់រំសេវគ្រឿងផ្ទុះ (ផាវ) ត្រៀមបុណ្យចូលឆ្នាំ ប្រពៃណីចិនឡើយពីវត្ថុទាំងនេះ វាអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ខ្លួន និងអាចធ្វើឲ្យប៉ពាល់ដល់ សណ្តាប់ធ្នាប់សន្តិសុខសង្គមជាតិ ហើយវាអាចធ្វើឲ្យមានបន្លំ ក្នុងករណីណាមួយ។ លោក រៀល ដារ៉ា បានធ្វើការអំពាវរនាវដល់ បងប្អូនជនរួមជាតិទាំង ជួយថែរក្សាអនាម័យបរិស្ថាន រក្សាសណ្តាប់ធ្នាប់ សន្តិសុខឲ្យគ្រប់គ្នា ដើម្បីប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ខេត្តយើង៕

អធិការក្រុង ដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ មុនបុណ្យចូលឆ្នាំចិន

អធិការក្រុង ដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ មុនបុណ្យចូលឆ្នាំចិន

អធិការក្រុង ដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ មុនបុណ្យចូលឆ្នាំចិន