លោក សៅ សុខា ដឹកនាំកម្លាំងចុះត្រួត ពិនិត្យដល់ទីតាំងស្តុកឈើ នៅបណ្តាខេត្ត ភូមិភាគឦសាន

ភ្នំពេញ៖ លោក សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ព្រឹកថ្ងៃសុក្រទី២៩ ខែមករា ឆ្នាំ២០១៦ បានដឹកនាំ សមាជិកនៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យដល់ទីតាំង ស្តុកឈើនៅបណ្តាខេត្ត ភូមិភាគឦសាន ។

យោងតាមគេហទំព័រ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលចុះផ្សាយនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៦ នេះ មិនបញ្ជាក់ពីខេត្តណាមួយ ដែលលោក សៅ សុខា ដឹកនាំកម្លាំងទៅចុះត្រួតពិនិត្យ ទីតាំងស្តុកឈើឡើយ ដោយគ្រាន់តែបញ្ជាក់ថា បណ្តាខេត្តភូមិភាគឦសាន តែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ព្រៃឈើដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន ដឹកនាំសមាជិកនៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យដល់ទីតាំង ស្តុកឈើនៅបណ្តាខេត្ត៕