កម្ពុជាចុះបញ្ជីម៉ាក លក្ខណៈអន្តរជាតិ ដែលអាចការពារ ម៉ាករបស់កម្ពុជា ១១៣ប្រទេស

ភ្នំពេញ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កន្លងមក កម្ពុជាបានចុះបញ្ជីម៉ាក ជាលក្ខណៈអន្តរជាតិ ដែល អាចការពារម៉ាករបស់កម្ពុជា នៅបរទេសបានចំនួន ១១៣ ប្រទេសក្នុងពិភពលោក។

ទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៦ ក្រសួងបានបើកកិច្ចប្រជុំ ពីលទ្ធផលការងារ កម្មសិទ្ធិបញ្ញាប្រចាំ ឆ្នាំ២០១៥ និងផែនការការងារឆ្នាំ២០១៦ ។

ក្នុងឆ្នាំ២០១៥ កម្ពុជាបានសម្រេច ចូលជាសមាជិក នៃពិធីសារទីក្រុងម៉ាឌ្រីដ ស្តីពីការចុះបញ្ជីម៉ាកជា លក្ខណៈអន្តរជាតិ ដែល អាចការពារម៉ាក របស់កម្ពុជានៅបរទេសបានចំនួន ១១៣ ប្រទេសក្នុងពិភពលោក ដោយគ្រាន់តែមកដាក់ ពាក្យនៅក្រសួងពាណិជ្ជកម្ម។

ក្នុងនោះក៏បានរៀបចំ ការប្រគុំតន្ត្រីសប្បុរសធម៌ ពេលវេលាដែលត្រូវតបស្នង ប្រកបដោយជោគជ័យ , រៀបចំឯកសារផ្លូវច្បាប់ សម្រាប់ចុះបញ្ជីការពារម៉ាក ផលិតផលស្រូវ-អង្ករកម្ពុជា, បានស្គែនឯកសារ ដាក់ពាក្យស្នើសុំចុះ បញ្ជីកម្មសិទិ្ធបញ្ញាប្រមាណ ពីរលាន ទំព័រ ចប់សព្វគ្រប់, បានបញ្ចូលកម្មវិធី ស្វ័យប្រវត្តិកម្ម សម្រាប់ដាក់ឲ្យ ដំណើរការដាក់ពាក្យ និងចុះបញ្ជីម៉ាកតាម ប្រព័ន្ធអនទ្បាញ និងទី៦បានបញ្ចប់ការ បកប្រែកិច្ចព្រមព្រៀង និងសន្ធិសញ្ញាកម្មសិទិ្ធ បញ្ញាសំខាន់ៗចំនួនប្រមាណ ១៤០០ ទំព័រ៕