អាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងគ្រឿងញៀន ជាង៨០០កញ្ចប់ នៅខណ្ឌមានជ័យ

ភ្នំពេញ: ជនសង្ស័យចំនួន ៦នាក់ និងថ្នាំញៀន ចំនួន ៨២៧កញ្ចប់ ត្រូវបានកម្លាំងអាវុធហត្ថប្រឆាំងបទល្មើស គ្រឿងញៀនរាជធានីភ្នំពេញសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ៩:៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចសំណង់មិនរៀបរយខាងក្រោយអតីតរោងចក្រតាក់ហ្វាត ភូមិព្រែកតាគង់ តាមផ្លូវលេខ៦០ម៉ែត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

នាយការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ លោក ប៉ាន់ សុភាព ដែលដឹកនាំកម្លាំងចុះបង្ក្រាបនោះបានអោយដឹងថាប្រតិបត្តិការខាងលើនេះ កម្លាំងបានឃាត់ខ្លួន ជនសង្ស័យ ៦នាក់ មាន ស្រី២នាក់ និងថ្នាំញៀន ចំនួន ៨២៧កញ្ចប់ ព្រមទាំងដកហូត ជញ្ជីងថ្លឹង២ ម៉ូតូ ៥គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងជាច្រឿនទៀត ។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង ៦នាក់ និងវត្ថុតាង ត្រូវបាននាំយកទៅសួរនាំ នៅការិយាល័យជំនាញ អាវុធហត្ថរាជធានី ដើម្បីបន្តតាមនីតិវិធី ។