រដ្ឋមន្ត្រីរុស្ស៊ី៖ ស្លាប់ជាង ១០០នាក់ ដោយសារជំងឺផ្តាសាយ

ម៉ូស្គូ៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ថា ជំងឺផ្តាសាយបានសម្លាប់ មនុស្សអស់ជាង ១០០នាក់ ក្នុងអំឡុងពេល ៣សប្តាហ៍កន្លងមកនេះ នៅក្នុងប្រទេសរុស្ស៊ី ។ លោកស្រី Veronika Skvortsova រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី បានឲ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះ ។

ទីភ្នាក់ងារស៊ិនហួ បានដកស្រង់សម្តី របស់លោកស្រី Skvortsova បានឲ្យដឹងថា "កាលពីថ្ងៃម្សិល មនុស្សចំនួន ១០៧នាក់បានស្លាប់ ក្នុងនោះមានស្ត្រីមានគត៌ និងកុមារតូចៗចំនួន ០៨នាក់ " ។

រដ្ឋមន្តី្រដដែលនេះ បានបញ្ជាក់ថា ក្រៅពីនេះ "អ្នកស្លាប់ដោយសារ គាំងបេះដូងមានចំនួន ៤,៥០០នាក់ ។ ចំនួន ៦,០០០នាក់ ដោយសារជំងឺដាច់ សរសៃឈាមក្នុងខួរក្បាល និងអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ១,០០០នាក់" ៕