រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចជប៉ុន ថ្លែងថា ការចុះចេញពីតំណែង ដោយសារជាប់ពាក់ព័ន្ធ នឹងរឿងពុករលួយ

តូក្យូ៖ លោក Akira Amari រដ្ឋមន្ត្រក្រសួងសេដ្ឋកិច្ចជប៉ុន បានថ្លែងឲ្យដឹងកាល ពីថ្ងៃព្រហស្បតិ៍ថា រូបលោកបានចុះចេញ ពីមុខតំណែង ក៏ដោយសារតែ មានជាប់ពាក់ព័ន្ធ នឹងរឿងពុករលួយ នៅក្នុងរដ្ឋាភិបាល ហើយវាក៏ជាប់ពាក់ព័ន្ធ នឹងលោកនាយករដ្ឋមន្ត្រី Shinzo Abe ដែលត្រូវប្រឈមមុខនឹង ការបោះឆ្នោតនៅចុងឆ្នំានេះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅរាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ថា វាជារឿងមួយគួរឲ្យ ភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ ការលាលែងតំណែងរបស់ លោករដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចជប៉ុន ដោយមានព័ត៌មានមួយចំនួន ក៏ដូចជាទស្សនាវដ្តី បានផ្សព្វផ្សាយថា លោករដ្ឋមន្ត្រីបានទទួល សំណូកប្រមាណ ១២លានយ៉េន ស្មើនឹង ១០១,០០០ដុល្លារសហរដ្ឋអាម៉េរិក ពីក្រុមហ៊ុនសំណង់មួយ ។

លោក Amari ក៏ជាមនុស្សសំខាន់ម្នាក់ ក្នុងការដណ្តើម តំណែងជាមួយលោក Abe ដែលមានអំណាច ខាងផ្នែកសេដ្ឋកិច្ចនោះ ។ ការចោទប្រកាន់នេះ បានធ្វើត្រូវចាលច្រោលថា គាត់ជាអ្នក យកលុយសំណូក ទាំងនោះចូលក្នុងហោបៅ របស់ខ្លួនតែប៉ុណ្ណោះ ៕

រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចជប៉ុន ថ្លែងថា ការចុះចេញពីតំណែង ដោយសារជាប់ពាក់ព័ន្ធ នឹងរឿងពុករលួយ