លោក អ៊ុក រី ក្លាយជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ I.T.F អាណត្តិថ្មីដដែល

ភ្នំពេញ៖ លោក កែវ រ៉េមី រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងារសកម្មភាព ជនពិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គ មហាសន្និបាតរបស់ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ កម្ពុជាទទួលបន្ទុក I.T.F (កូរ៉េខាងជើង) បានអញ្ជើញចូលរួម ក្នុងពិធីបើកមហាសន្និបាត ខេមរសហព័ន្ធតេក្វាន់ដូ I.T.F (កូរ៉េខាងជើង) អាណត្តិ៥ (២០១៦-២០២០) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះនៅ ទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

ក្នុងឳកាសពិធីខាងលើនេះ ដោយមានការចូលរួមពី លោក អ៊ុក រី ជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូកម្ពុជាទទួលបន្ទុក I.T.F (កូរ៉េខាងជើង) ,លោក Hong ki Chol ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាពនៃ សាធារណៈរដ្ឋ ប្រជាមានិតប្រជាធិ តេយ្យកូរ៉េខាងជើង, លោកអ៊ុក សិទ្ធិសុជាតិ អគ្គនាយកនៃអគ្គ នាយកដ្ឋានកីឡាក, លោក កាំង សុធា តំណាងឲ្យ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងសហព័ន្ធកីឡាជាតិ ក្លិប និងសមាគមចំនួន ២០។

លោក កែវ រ៉េមី ជាប្រធានអង្គមហាសន្និបាត របស់ខេមរសហព័ន្ធកីឡា តេក្វាន់ដូកម្ពុជាទទួលបន្ទុក I.T.F (កូរ៉េខាងជើង) បានមានប្រសាសន៍ថា ក្លិប និងសមាគមតម្រូវឲ្យសិស្ស ដែលមកហាត់បង់ថវិកា ធ្វើបែបនេះជាការជំរុញឲ្យ មានពួកគេមានអារម្មណ៍ ក្នុងហាត់រៀនអស់ពី សមត្ថភាពរបស់ខ្លួន។ ចំណុចដែលសំខាន់បំផុត គឺខេមរសហព័ន្ធកីឡា តេក្វាន់ដូត្រូវតែសហការ ជាមួយក្រសួងអប់រំយុវជន និងកីឡាគ្រប់សមត្ថភាពទាំងអស់។
លោក អ៊ុក រី ជាប្រធាន ខេមរសហព័ន្ធកីឡាតេក្វាន់ដូ កម្ពុជាទទួលបន្ទុក I.T.F បានមានប្រសាសន៍ថា ក្នុងអាណ្ណត្តិថ្មីនេះ ខាងខេមរសហព័ន្ធ ផ្តោតសំខាន់ទៅលើការ ដាក់បញ្ចូលការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ព្រោះសព្វថ្ងៃខេមរ សហព័ន្ធកីឡាតេក្វាន់ដូ មានគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលមានទេពកោសល្យ ជាច្រើនរូប ជាពិសេសយើងក៏មាន កីឡាករ-កីឡាការិនី វ័យក្មេងផងដែរ។

សម្រាប់អាណ្ណទី៥ (២០១៦-២០២០) សមាជិក៖ លោក អ៊ុក រី ជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូកម្ពុជា, លោក កែវ រ៉េមី ជាប្រធានកិត្តិយស ខេមរសហព័ន្ធកីឡាតេក្វាន់ដូ កម្ពុជាទទួលបន្ទុក I.T.F ,លោក អ៊ូ រតនា អនុប្រធានខេមរសហព័ន្ធ កីឡាតេក្វាន់ដូកម្ពុជា, លោក ហ៊ឹម រីដា អនុប្រធានខេមរសហព័ន្ធ កីឡាតេក្វាន់ដូកម្ពុជា, លោក ខូវ ឆាយ អនុប្រធានខេមរសហព័ន្ធ កីឡាតេក្វាន់ដូកម្ពុជា, លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការខេមរ សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា, លោក កៅ មករា អគ្គលេខាធិការរងខេមរសហព័ន្ធ កីឡាតេក្វាន់ដូកម្ពុជា និងប៉ាល់ ជីវ័ន្ត អគ្គហេរញ្ញឹក៕

លោក អ៊ុក រី ក្លាយជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ I.T.F អាណត្តិថ្មីដដែល

លោក អ៊ុក រី ក្លាយជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ I.T.F អាណត្តិថ្មីដដែល

លោក អ៊ុក រី ក្លាយជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ I.T.F អាណត្តិថ្មីដដែល

លោក អ៊ុក រី ក្លាយជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ I.T.F អាណត្តិថ្មីដដែល