Neymar៖ ខ្ញុំ​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola


Neymar៖ ខ្ញុំ​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola

កីឡាករ​សញ្ជាតិ​ប្រេស៊ីល Neymar បាន​សរសើរ ​និង​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​លេង​ក្រោមការ​ដឹកនាំ​របស់​លោក Pep Guardiola។

 

Neymar៖ ខ្ញុំ​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep GuardiolaNeymar៖ ខ្ញុំ​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola

 

​ខ្សែប្រយុទ្ធ​វ័យ២៣ឆ្នាំ និង​លោក Pep មិន​ដែល​បាន​ធ្វើការ​ជាមួយ​គ្នា​នោះ​ទេ ព្រោះ​ការ​មក​ដល់ Nou Camp កាល​ពី​ឆ្នាំ២០១៣​ របស់ Neymar ចំ​ពេល​ដែល Pep លា​ឈប់​ពីក្លឹប ​ហើយ​សម្រាក​១​ឆ្នាំ​ពី​ការងារ​ដឹកនាំ​បាល់ទាត់។

 

ជយ​លាភី​លេខ៣ Ballon d’Or បាន​និយាយ​ថា៖ “Pep គឺជា​បុគ្គល​មួយ​រូប​ដែល​ខ្ញុំ​ស្ងើច​សរសើរ​បំផុត ហើយ​ចង់​ធ្វើការ​ជាមួយ។ វា​ពិបាក​នឹង​និយាយ​ថា​ខ្ញុំ​ចង់​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​ដទៃ គ្មាន​នរណា​ដឹង​ថា​ថ្ងៃស្អែក មាន​អ្វី​កើត​ឡើង​នោះ​ទេ តែ​សម្រាប់​ពេល​នេះ​ខ្ញុំ​រីករាយ​នឹង​នៅ Barcelona។”

 

លោក Pep បាន​ប្រកាស​ចាកចេញ​ពី Bayern Munich នៅ​ចុង​រដូវកាល​បេះ ​ហើយ​ទំនង​ជា​ចាប់​ផ្ដើម​ការងារ​ថ្មី​នៅ​អង់គ្លេស​ជាមួយ​ក្លឹប​ណា​មួយ​ តែ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ។ អ្នក​ចាត់​ការ​វ័យ៤៤ឆ្នាំ បាន​ទាក់ទង​ជាមួយ​ក្លឹប​៣​ធំ​ៗ​កន្លង​មក​មាន​ដូចជា Chelsea, Manchester Cityនិង Manchester United៕

 

Neymar៖ ខ្ញុំ​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola

 

ចុចអាន៖ ធ្លាយ​រឿង​ Neymar លួច​ពិភាក្សា​ជាមួយ​​ Real Madrid មុន​ពិធី​ Ballon d’Or

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Skysports