NASA រំលឹកភាពឈឺចាប់ នៃគ្រោះថ្នាក់កាលពី ៣០ ឆ្នាំមុន (មានវីដេអូ)

អវកាស៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ១៩៨៦ យាន Space Shuttle Challenger ត្រូវបាន បាញ់បង្ហោះ ចេញពីមូលដ្ឋាន Cape Canaveral នៃរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក ប៉ុន្តែក្រោយពី ទើបបង្ហោះចេញ បានតែ ៧៣ វិនាទីប៉ុណ្ណោះ យានអវកាសនោះ ក៏បានផ្ទុះទាំងកម្រោល បណ្តាលឲ្យអវកាស យានិកទាំង ៧នាក់ ដែលជិះនៅលើនោះ បាត់បង់ជីវិតទាំងអស់។

បើគិតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦ នេះ វាមានរយៈពេល ៣០ឆ្នាំគត់ ដែលភាពចង ចាំដ៏ឈឺចាប់ តក់ស្លុត និង បានក្លាយជាមេរៀន មិនអាចបំភ្លេចបាននេះ ត្រូវបានទីភ្នាក់ងារ អវកាសទូទាំងសកលលោក កត់ត្រា និង ព្យាយាមបង្កើនប្រព័ន្ធ សុវត្ថិភាពរបស់ពួកគេឲ្យ កាន់តែខ្ពស់ជាងមុនជាលំដាប់។

មនុស្សរាប់ម៉ឺន នាក់ ត្រូវបានគេដឹងថា បានមើលការផ្សាយផ្ទាល់ នៃការបាញ់បង្ហោះយាន អវកាស កាលណោះ ព្រោះវាជាពេល ដែលលោកគ្រូ បង្រៀនម្នាក់ឈ្មោះ Christa McAuliffe ក្នុងនាមជាមនុស្សធម្មតា ជាលើកដំបូង បានរួមដំណើរជាមួយ អវកាសយានិក ទៅកាន់ ស្ថានីយ៍អវកាស។ វាបានបង្ហាញពីប្រព័ន្ធសុវត្ថិភាពទន់ខ្យោយ និង ការរឹងទទឹងបាញ់បង្ហោះ យាន បើទោះបីជាមានសញ្ញា ប្រកាសអាសន្នលោត ឡើងក៏ដោយនោះ៕

NASA  រំលឹកភាពឈឺចាប់ នៃគ្រោះថ្នាក់កាលពី ៣០ ឆ្នាំមុន (មានវីដេអូ)