តោខៀវចង់ជះលុយ ទិញយកខ្សែការពារ Jose Gimenez របស់ Atlético Madrid

ក្រុងឡុងដ៏៖ ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនរួចរាល់ហើយ នាំយកកីឡាករសញ្ជាតិអ៊ុយរ៉ូហ្គាយ Jose Gimenez  មកកាន់ពហុកីឡដ្ឋាន  Stamford Bridge នេះបើយោងតាម metro ចុះផ្សាយ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។

ប្រភពព័ត៌មានខាងលើបានចុះផ្សាយថា ក្លឹបតោខៀវ បានត្រៀមកញ្ចប់ទឹកប្រាក់រួចរាល់ហើយ ដើម្បីនាំយក កីឡាករ Jose Gimenez ដែលលេងក្នុងតំណែង ជាខ្សែការពារកណ្តាល ខណៈដែលតំណែងនេះ តោខៀវនៅមានចន្លោះខ្វះខាតនោះ។

កីឡាករអាយុ ២១ឆ្នាំរូបនេះ ជាគន្លឹះមួយដ៏សំខាន់របស់ គ្រូបង្វឹក Diego Simeone  ដើម្បីប្រយុទ្ធលើវាលស្មៅដ៏ខៀវស្រងាត់ក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញ ។

បច្ចុប្បន្ន John Terry និង Kurt Zouma  ជាទីពេញចិត្តរបស់ Guus Hiddink គ្រូបង្វឹកសញ្ជាតិហុល្លង់  ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីលើកពានលីកកំពូលអង់គ្លេសនាពេលខាងមុខ ។

បើទោះបីជាយ៉ាងនេះក្តី ខាងក្លឹបតោខៀវ Chelsea មិនទាន់ចេញសេចក្តីប្រកាស ប្រាកដប្រជាណាមួយ  ដើម្បីនាំយកកីឡាករ Jose Gimenez ដែលកំពុងលេងនៅក្លឹប  Atlético Madrid ៕

តោខៀវចង់ជះលុយ ទិញយកខ្សែការពារ Jose Gimenez របស់ Atlético Madrid

តោខៀវចង់ជះលុយ ទិញយកខ្សែការពារ Jose Gimenez របស់ Atlético Madrid