ស្មាតហ្វូនថ្មី Honor Holly 2 Plus របស់ Huawei មានអ្វីពិសេសខ្លះ?

ស្មាតហ្វូនថ្មី Honor Holly 2 Plus របស់ Huawei មានអ្វីពិសេសខ្លះ?

Honor Holly 2 Plus ជាស្មាតហ្វូនដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន Huawei ដែលមានលក្ខណៈសម្បត្តិដ៏ប្រពៃផងដែរ ស្មាតហ្វូននេះត្រូវបាន រចនាឡើងយ៉ាងសាមញ្ញ ធន់រឹងមាំ ងាយស្រួលចាប់កាន់ ប្រើបានស៊ីមពីរ វាមានអេក្រង់ទំហំ 5.0 អ៊ីញ ជាប្រភេទ IPS LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 pixels អាចបង្ហាញរូបភាព វីដេអូ បានច្បាស់ល្អ ត្រជាក់ភ្នែក ។ Holly 2 Plus បានបំពាក់នូវកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល អមជាមួយ LED Flash មួយគ្រាប់ សំរាប់ថតនៅទីងងឹត ហើយកាមេរ៉ាមុខមានទំហំ 5 មេហ្គាភិចសែល ។ ស្មាតហ្វូននេះមានមេម៉ូរីម៉ាស៊ីនទំហំ 16 ជីកាបៃ ហើយក៏អាចបន្ថែមមេម៉ូរីកាតបានផងដែរ វាប្រើបន្ទះឈីប Mediatek MT6735P មានរ៉េមទំហំ 2 ជីកាបៃ ស៊ីភីយូ Quad-core 1.3 GHz Cortex-A53 ដែលអាចអោយយើងដោនឡូតហ្គេម កម្មវិធី បានយ៉ាងលឿន ថែមទាំងលេងហ្គេមអនឡាញ បើកកម្មវិធីផ្សេងៗ ដោយរលូនផងដែរ ។ ចំពោះប្រព័ន្ធប្រតិបតិ្តការរបស់វាវិញគឺ Android OS, v5.1 (Lollipop) និង មានថាមពលថ្មទំហំដល់ទៅ 4000 មីលីអំពែ​ ហើយមានពីរព៌ណគឺ ព៌ណស និងព៌ណខ្មៅ ។

ស្មាតហ្វូនថ្មី Honor Holly 2 Plus របស់ Huawei មានអ្វីពិសេសខ្លះ?

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches (720 x 1280 pixels)
  • បន្ទះឈីប : Mediatek MT6735P
  • CPU : Quad-core 1.3 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 32 GB
  • កាមេរ៉ាក្រោយ : 13 MP, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Li-Ion 4000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : White, Black

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូនថ្មី Honor Holly 2 Plus របស់ Huawei មានអ្វីពិសេសខ្លះ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូនថ្មី Honor Holly 2 Plus របស់ Huawei មានអ្វីពិសេសខ្លះ?

ចុះថ្ងៃទី29 ខែមករា ឆ្នាំ 2016 ម៉ោង 10:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ