គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

Doliprane TVC

​តារា​សម្តែង គង់ ចំ​រ៉ុង បានធ្វើ​ពិធី​ខួបកំណើត កាលពី​ថ្ងៃទី ២៧ ខែមករា កន្លងទៅនេះ ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​ក្នុង​សិល្បៈ​ជាច្រើន ។ អ្វីដែល​គួរអោយកត់សំគាល់​នោះ តារា​ដែល​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​របស់​តារា​សម្តែង​រូបនេះ សុទ្ធសឹងតែ​តុបតែង​ខ្លួន និង ស្លៀកពាក់​ជា​កូនសិស្ស​មើលទៅ​គួរអោយ​ស្រឡាញ់ ។​​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

​តារា​សម្តែង​រូប​ស្រស់​សង្ហារ គង់ ចំ​រ៉ុង បានរៀបចំ​ពិធី​ខួបកំណើត​របស់លោក​នៅ​ភោជនីយ ដ្ឋា​ន Blanc a’L’aise នៅ​ម្តុំ​ផ្លូវ​ត្រសក់ផ្អែម ។ ពិធី​ខួបកំណើត​របស់ គង់ ចំ​រ៉ុង មាន​លក្ខណៈ​ប្លែក ខុសពី​គេ ។ អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​របស់លោក​ត្រូវ​តុបតែង​ខ្លួន​ដូចជា​កូនសិស្ស ហើយក៏​មានការ​ដាក់តាំង​ព្យព្ជានៈ ក ខ គ​…​ផងដែរ ។

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គេ​សំគាល់​ឃើញ​មាន​តារា​ជាច្រើន​ចូលរួម​នៅក្នុង​កម្មវិធី​ខួបកំណើត​របស់ គង់ ចំ​រ៉ុង សុទ្ធតែ​តុបតែង​ខ្លួន​ជា​កូនសិស្ស​បែប​ឃ្យូ​ត ឃ្យូ​ត ដែល​ក្នុងនោះ​មាន ដូចជា​ស្រី​ស្អាត បេ​នី យ៉ាំង លី អ៊ី​វ៉ា​ទីណា អ្នកនាង កែវ ស្រី​នាង សារ​ពណ៌ ម៉ៅ ស៊ី​ណាត និង គូ​ដណ្តឹង លោក សុគន្ធ ថេ​រ៉ា​យុ និង​ប្រុស​ស្អាត អេ​ន​ឌី ជាដើម​។

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

ថ្វីត្បិតតែ​ការរៀបចំ​ពិធី​ខួបកំណើត​របស់ គង់ ចំ​រ៉ុង មិនមាន​លក្ខណៈ​អធិកអធម​តុ​ប តែង ផ្កា​ស្រស់​ដូច​តារា​ដទៃ​ក៏ពិតមែន តែ​មានការ​និយាយថា ខួបកំណើត​របស់លោក​មានការ​រៀបចំ​ប្លែក​ម្យ៉ាង គួរអោយ​ទាក់ទាញ ជាពិសេស​ធ្វើអោយ​នឹកឃើញ​អនុ​ស្សាវ​រី​យ៏ កាលពី​នៅ​ជា​កូនសិស្ស ។

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

លោក គង់ ចំ​រ៉ុង ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង ដែលមាន​ភាពស្និទ្ធស្នាល​ជាមួយ​មិត្ត​រួម​អាជីព​មិន​ថា នៅក្នុង​កម្មវិធី​របស់​តារា​រូប​ណា​នោះទេ គេ​តែងតែ​ឃើញ​លោក​មាន​វត្តមាន​មិនដែល​ខាន​នោះឡើយ ៕ ចេ​នី

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​

គង់ ចំ​រ៉ុង ធ្វើ​ខួបកំណើត​ប្លែក​ពី​គេ​