បទ​ថ្មី​ទើប​នឹង​ចេញ អ្នក​និពន្ធ “ស៊ូឃ្លាត”​ ងាក​មក​ច្រៀង​ខ្លួនឯង​​វិញ​ម្តង

បទ​ថ្មី​ទើប​នឹង​ចេញ អ្នក​និពន្ធ “ស៊ូឃ្លាត”​ ងាក​មក​ច្រៀង​ខ្លួនឯង​​វិញ​ម្តង

បទ​ថ្មី “យំ​ឲ្យ​អស់​រួច​ចាក​ចេញ” ទើប​ចេញ​ Teaser កាល​ពី​ល្ងាច​ម្សិលមិញ​​​ម្ចាស់​និពន្ធ​បទ “ស៊ូឃ្លាត” បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បទ​នេះ​លោក​ច្រៀង​ដោយ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្តង។

 

​ហេតុ​អ្វី​បទ​មួយ​នេះ​ លោក​មិន​ឲ្យ​តារា​ចម្រៀង​ច្រៀង​បែរ​ជាច្រៀង​ខ្លួន​ឯង​ទៅវិញ? ហេតុផល​ម្ចាស់​និពន្ធ​បទ “ស៊ូឃ្លាត”​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​នៅ​តែ​បន្ត​និពន្ធ​ឲ្យ​តារា​ចម្រៀង​ធម្មតា​ បើ​សិន​មាន​គេ​ត្រូវ​ការ ប៉ុន្តែ​បទ​ដែល​លោក​ច្រៀង​ខ្លួន​ឯង​នេះ​ គឺ​មាន​ហេតុផល​ថា​ក្នុង​នាម​ជា​អ្នក​ភ្លេង​អ្នក​និពន្ធ​ ក៏​ត្រូវ​ចេះ​ច្រៀង​ផង​ដែរ​ដូច​បណ្តា​ប្រទេស​នៅ​ពិភពលោក។

 

លោក​ អ៊ឹម រតនៈ​ ថ្លែង៖ “ចង់​មាន​អ្វី​ជា​របស់​ខ្លួន​ឯង​ បើ​យើង​ក្រឡេក​មើល​ពិភពលោក​វិញ​គឺ​អ្នក​ភ្លេង​គឺ​គេ​សុទ្ធ​តែ​ចេះ​ច្រៀង​ទាំងអស់​ខ្មែរ​យើង​ក៏​ត្រូវ​តែ​បែប​នេះ​ដែរ ​”។

 

បទ​ថ្មី​ទើប​នឹង​ចេញ អ្នក​និពន្ធ “ស៊ូឃ្លាត”​ ងាក​មក​ច្រៀង​ខ្លួនឯង​​វិញ​ម្តង

 

( លោក​ អ៊ឹម រតនៈ​ អ្នក​និពន្ធ​បទ “ស៊ូឃ្លាត”)

 

ម្យ៉ាង​ទៀត​រាល់​ការ​ច្រៀង​មិនមែន​ចេះ​តែ​ច្រៀង​នោះ​ទេ​ បទ​ដែល​លោក​និពន្ធ​ច្រៀង​ខ្លួន​ឯង​នោះ​ជា​ប្រភេទ​បទ​ស្រាល​ហើយ​ត្រូវ​នឹង​សំឡេង​របស់​លោក​ផង​ដែរ ៖”សំឡេង​គឺ​មាន​ប្រភេទ​របស់​សំឡេង​តើ​​​បុគ្គល​នៃ​ម្ចាស់​សំឡេង​គាត់​ចេះ​យក​បទ​អ្វី​ដែល​ត្រូវ​នឹង​សំឡេង​របស់​គាត់​ដើម្បី​មក​ច្រៀងឬ​ក៏​អត់​?​​”។

 

អត្ថន័យ​នៃ​បទ​នេះ​ លោក អ៊ឹម រតនៈ  បាន​ឲ្យ​ដឹង​ថា ​ជា​រឿង​របស់​គូស្នេហ៍​២​នាក់​ស្រលាញ់​គ្នា​ខ្លាំង​ប៉ុន្តែ​ដើម្បី​បំពេញ​មុខ​គ្រួសារ​នារី​ម្នាក់​នោះ​ត្រូវ​តែ​ដើរចេញ​ពី​បុរស​ដែល​ខ្លួន​ស្រលាញ់​។ ទោះ​យ៉ាងណា​បុរស​ម្នាក់​នោះ​នៅ​តែ​តាម​អង្វរ​នាង​កុំ​ឲ្យ​បែក​​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​ លទ្ធ​ផល​នៅ​តែ​បែក ទើប​បុរស​សុំ​យំ​ឲ្យ​អស់​រួច​ចាកចេញ​ ស្ដែង​តាម​រយៈ​បទ​ចម្រៀង​មួយ​​នេះ​ឯង​ “​យំ​ឲ្យ​អស់​រួច​ចាកចេញ”។

តាម​រយៈ​ស្នាដៃ​និពន្ធ​ថ្មី​មួយ​នេះ​លោក​មិន​សង្ឃឹម​ថា​នឹង​ទទួល​ជោគជ័យ​ខ្លាំង​ដូច​បទ​ “ស៊ូឃ្លាត” ប៉ុន្មាន​ទេ ប៉ុន្តែ​នេះ​លោក​ចង់​បង្ហាញ​ថា​នេះ​ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ​និង​ដើម្បី​ប្រាប់​ទៅ​ប្រទេស​ជិត​ខាង​ថា​ខ្មែរ​ក៏​ចាប់​ផ្ដើម​បោះ​ជំហាន​មិន​ចាញ់​គេ​ប៉ុន្មាន​ដែរ​ហើយ​ក្មេងៗ​ជំនាន់​ក្រោយ​នឹង​​យក​គំរូ​តាម​ដើម្បី​​ពង្រឹង​ធនធាន​​ក្នុង​ស្រុក​ផង​ដែរ​៕

 

តោះ​ស្តាប់​ការ​បក​ស្រាយចម្រៀង​​​ពី​លោក​​ អ៊ឹម រតនៈ​ ៖

 

 

អ្នក​និពន្ធ​បង្ហើប​​ប្រវត្តិ​បទ “ស៊ូឃ្លាត” មុន​សម្រេច​ឲ្យ វង្ស តារា​​រតនា ​ច្រៀង

បេនីយ៉ាំង ស្លន់​…ពេល​ថើប​មាត់​គ្នា​ជាមួយ​ ទេព​ រិន្ទដារ៉ូ

 

អត្ថបទ៖ ថា ម៉ាលីដា​​​