ស្ថានភាព​ជំងឺ​ ហង្ស ម៉ារីនី ស្ថិត​ក្នុង​ការ​តាមដាន

ស្ថានភាព​ជំងឺ​ ហង្ស ម៉ារីនី ស្ថិត​ក្នុង​ការ​តាមដាន

នៅ​ពី​ក្រោយ​ទឹក​មុខ​ស្រស់​ថ្លា ហង្ស ម៉ារីនី កំពុងតែ​មាន​ជំងឺ​ប្រចាំ​កាយ រហូត​មួយ​រយ​នេះ​ចេះតែ​ធ្វើ​ទុក្ខ​​ទៅ​ៗ ហើយ​ថ្មី​ៗ​នេះ​នាង​ទើប​​ត្រឡប់​ពី​ពិនិត្យ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ​។ បន្ទាប់ពី​ត្រឡប់​ដល់​ប្រទេស​កំណើត​អតីត Freshie Girl រូប​នេះ​​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជំងឺ​នាង​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​របស់​ក្រុម​គ្រូពេទ្យ​នៅ​ឡើយ​ទេ។

 

ស្ថានភាព​ជំងឺ​ ហង្ស ម៉ារីនី ស្ថិត​ក្នុង​ការ​តាមដាន

 

តារា​ស្រី​វ័យ ២៥ ឆ្នាំ​ខាង​លើ​បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​ជំងឺ​ខ្លួន​ថា​ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ជា​ជំហាន​ដំបូង​គ្រូពេទ្យ​ថា​រក​ឃើញ​​មាន​រលាក​ច្រមុះ និង​បំពង់ក។ ប៉ុន្តែ​នៅ​ត្រូវ​តាមដាន​ច្រើន​ផ្នែក​ទៀត ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ខួរក្បាល។ ម៉ារីនី បាន​រៀបរាប់​ពី​ជំងឺ​ខ្លួន​ថា “ប្រហែល​កន្លះ​ខែ​មុន​ខ្ញុំ​ចេះ​តែ​ឈាម​ច្រមុះ និង​ឈឺក្បាល​មិន​ឈប់ ឃើញ​ដូចនេះ​គ្រួសារ​នាង និង​ខ្ញុំ​ក៏​បាន​ទៅ​រក​ពេទ្យ​បួន ប្រាំ​ដង​ហើយ​ដែរ តែ​មិន​មាន​អ្វី​ថមថយ​សោះ ដូចនេះ​ក៏​សម្រេចចិត្ត​ទៅ​ប្រទេស​ថៃ​តែម្ដង​ទៅ។”

 

ស្ថានភាព​ជំងឺ​ ហង្ស ម៉ារីនី ស្ថិត​ក្នុង​ការ​តាមដាន

 

 

បើ​តាម​សម្ដី​សិស្ស​ស្រី​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​រូប​នោះ​បាន​និយាយ​លាយឡំ​នឹង​សំណើច​ថា​បន្ទាប់ពី​ពិនិត្យ​ឃើញ​ជំងឺ​ទាំងអស់​នេះ​រួច​មក​គ្រូពេទ្យ​ត្រូវ​ឲ្យ​នាង​តម​ម្ហូប​មួយ​ចំនួន​ដូចជា​គ្រឿង​ផ្អាប់ ម្ជូរ ហិរ ដែល​សុទ្ធសឹង​ជា​របស់​ដែល​នាង​ចូលចិត្ត​ញ៉ាំ។ “ទោះ​ជា​ចូលចិត្ត​ក៏​ត្រូវ​តែ​តម​សិន​ដែរ​បង ព្រោះ​អូន​ចង់​ឆាប់​ជា”។

 

និស្សិត​ស្រី​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​រូប​នេះ​បន្ថែម​ថា​ឥឡូវ​ស្ថានភាព​ជំងឺ​រាង​ធូរស្រាល​បន្តិច តែ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ម្ដង​ទៅ​នៅ​ខែ​ក្រោយ បន្ទាប់ពី​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ញ៉ាំ​ថ្នាំ​មួយ​ខែ​ពេញ​សិន៕

 

អត្ថបទ៖ទ្រី រ៉ាវី