ទទួល​បាន​រង្វាន់​ភ្លាម​ៗ​រហូត​ដល់ ១​ម៉ឺន​ដុល្លារ ពី​ការ​តាំង​បង្ហាញ​រថយន្ត Ford នៅ​ផ្សារ​ AEON


ទទួល​បាន​រង្វាន់​ភ្លាម​ៗ​រហូត​ដល់ ១​ម៉ឺន​ដុល្លារ ពី​ការ​តាំង​បង្ហាញ​រថយន្ត Ford នៅ​ផ្សារ​ AEON

ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) តំណាង​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​រថយន្តFord ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត Ford ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨​ ដល់​ថៃ្ង​ទី ៣០ ខែ​មករា ឆ្នាំ​២០១៦ នៅ​ផ្សារ​ទំនើប AEON ពី​ម៉ោង ៩​ ព្រឹក​ដល់​ម៉ោង ៩ យប់​។

 

ការ​ដាក់​តាំង​បង្ហាញ​នេះ នឹង​មាន​វត្តមាន​របស់​រថយន្ត Ford EcoSport, Focus, Fiesta, F-150, Ranger, Explorer និង Everest ២០១៦ ស៊េរី​ថ្មី រូបរាង​ថ្មី ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​ឱកាស​ជូន​អតិថិជន​ឲ្យ​បាន​ដឹង​ច្បាស់​ពី​លក្ខណៈ​ពិសេស​នៃ​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​រថយន្ត Ford​។

 

ទទួល​បាន​រង្វាន់​ភ្លាម​ៗ​រហូត​ដល់ ១​ម៉ឺន​ដុល្លារ ពី​ការ​តាំង​បង្ហាញ​រថយន្ត Ford នៅ​ផ្សារ​ AEON

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាល់​ការទិញ​រថយន្ត Ford ម៉ូដែល​ណា​មួយ អតិថិជន​នឹង​ទទួល​បាន​រង្វាន់​ភ្លាមៗ​រហូត​ដល់ ១០,០០០ ដុល្លារ និង​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត​។​

 

សូម​អញ្ជើញ​មក​ទស្សនា និង​ទទួលយក​បទ​ពិសោធន៍​អំពី​រថយន្ត Ford នៅ​ផ្សារ​ទំនើប AEON ដែល​មាន​ទីតាំង​ស្ថិត​នៅ Daylight Plaza ជាន់​ផ្ទាល់​ដី​។​

 

សម្រាប់​ពត៌មាន​លម្អិត សូម​ទាក់ទង​ទូរសព្ទ​លេខ ០១២ ៣៣៣ ៩៧៥ ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​