​ប្រមុខ​ការទូត​កម្ពុជា​នឹង​ទៅធ្វើជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​សម្របសម្រួល​កម្ពុជា​.​ចិន​

ភ្នំពេញ: តាម​ការអញ្ជើញ​របស់​លោក យ៉ាង ជា​ឈី (Yang Jiechi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចិន ដើម្បី​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​សម្របសម្រួល​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សម្រាប់​ការអនុវត្ត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ទូលំ​ទ​ទូលាយ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
​ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦​។​
​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕