ដក​អធិការ​ស្រុក​កំរៀង បន្ទាប់ពី​មាន​ករណី​បាញ់​ប្លន់​ស្លាប់​និង​របួស​៣​នាក់ មក​បញ្ឈ​ជើង​នៅ​ស្នងការ

បាត់ដំបង: ​អធិការ​ស្រុក​កំរៀង លោក​វរសេនីយ៍ត្រី ផាន់ ចាន់ណា​រ៉ា​ត្រូវបាន​លោកស្នងការ ស​ម្រច​ដក​យកមក​ធ្វើការ​នៅ​ស្នងការ​​ដ្ឋា​ន​នគរបាល​ខេត្តបាត់ដំបង​បណ្តោះអាសន្ន​សិន​។

នេះ​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​លោក​ឧត្ដមសេនីយ៍ទោ ស ថេត បាន​​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា​៖​បន្ទាប់ពី​ក្រុមចោរ ប្រដាប់អាវុធ​ចូល​បាញ់​ជិត​១០​គ្រាប់​ប្លន់​យកគ្រឿងអលង្ការ​នៅ​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ស្លាប់​ម្នាក់​​របួស​៣​នាក់​យកទ្រព្យសម្បត្តិ​មួយចំនួន​ហើយ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព មក​នោះ​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ យប់​ថ្ងៃទី​២៧ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ។​

​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ក្រុមចោរ​បាញ់​ស្លាប់ ឈ្មោះ ភា​ង ភុ​ន ភេទ​ប្រុស អាយុ៥៤​ឆ្នាំ​។ រីឯ​២​នាក់​ទៀត​ដែល​របួស ម្នាក់​ឈ្មោះ កូយ សេង​លី ភេទ​ប្រុស អាយុ៥២​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ម៉េង ផុន ភេទ​ប្រុស ។​

​បើតាម​សាច់ញាតិ​ម្ចាស់ផ្ទះ​ម្នាក់ បានអោយដឹងថា ដោយសារតែ​ពួកគាត់​មានការ​ភ័យតក់ស្លុត​ពេក ទើប​រក​លេខ​សំងាត់​ទូដែក​មិនឃើញ ហើយក៏​ត្រូវ​ក្រុមចោរ​បាញ់​តែម្តង ។​

​ក្រោយពី​បាញ់សម្លាប់​ហើយ ក្រុមចោរ​ទាំងនោះ ប្រមូលយក​យក​ខ្សែ​.​ក​ប្លា​ទីន​១​ខ្សែទម្ងន់​១​តម្លឹង ចិញ្ចៀន​ប្លា​ទីន ១​វង់ ទម្ងន់​៣​ជី ហើយ​គេចខ្លួនបាត់​អស់ពី​កន្លែង​កើតហេតុ​។ ភ្លាមនោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បានមក​ដល់ ធ្វើការ​សាកសួរ ដើម្បីកំណត់​មុខសញ្ញា​ក្រុ​ជន​សង្ស័យ​ទាំងនោះ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោសតាមច្បាប់​។ រីឯ​ជនរងគ្រោះ ក្រោយពី​កើតហេតុ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​៕