​ផ្សព្វផ្សាយ​ប្រកាស​បែងចែក​ថវិកា​ជំនាញ​ឆ្នាំ​២០១៦​ផែនការ​យុទ្ធសាស្ដ្រ​ថវិកា​២០១៧

ភ្នំពេញ: ​ពិធី​ផ្សព្វផ្សាយ​ប្រកាស​ថវិកា​អន្ដរាគមន៍​របស់​កង​យោធពលខេមរភូមិន្ទ​បែងចែក​ថិ​វ​កា​ជំនាញ​ឆ្នាំ​២០១៦ និង​កសាង​ផែនការ​យុទ្ធសាស្ដ្រ​គម្រោង​ថវិកា ឆ្នាំ​២០១៧ បាន​ប្រ​ព្រឹ​ត្ដទៅ នៅ​សាលប្រជុំ​ក្រសួងការពារជាតិ​ក្រោម​អធិបតីភាព លោក ឧត្ដមសេនីយ៍ឯក លី កុសល អគ្គនាយករង​អគ្គនាយកដ្ឋាន​ភស្ដុភារ​-​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ និង​ជានា​យក នា យក​ដ្ឋា​ន​ហិរញ្ញវត្ថុ​ព្រមទាំង​មានការ​ចូលរួម​ពី​នាយទាហាន​ជំនាញ​ហិរញ្ញវត្ថុ​មកពី​បណ្ដា​កងឯកភាព​ចំណុះ ខ​.​ភ​.​ម​. ជាច្រើនរូប​ទៀត នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ។​

​លោក ឧត្ដមសេនីយ៍ឯក​លី កុសល បានផ្ដល់​មតិ​ណែនាំ​ដល់​អង្គពិធី​ទាក់ទង​ការបែងចែក​ថវិកា​ជំនាញ ឆ្នាំ​២០១៦ និង​គម្រោង​ថវិកា ឆ្នាំ​២០១៧ ដោយ​លើកឡើង​ពី​ការកែសម្រួល​ប្រាក់​បៀវត្សរ៍​មូលដ្ឋាន​នៅតែ​កំណត់​២០​ថ្នាក់​ដដែល​តែ​ដំឡើង​ស​ន្ទ​ស្សន៍​តាម​ថ្នាក់​នីមួយៗ ក្នុង​ឆ្នាំ​ឱ្យ​ខ​.​ភ​.​ម​.​តាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​។​
     
​ដោយឡែក ឆ្នាំ​២០១៦​នេះ​រាជរដ្ឋាភិបាល​បាន​ដំឡើង​តម្លៃ​ស​ន្ទ​ស្សន៍​ប្រាក់បៀវត្សរ៍​មូលដ្ឋាន​ដល់​យោធិន​ចាប់ពី ខែមករា​ដល់ ខែមីនា ឆ្នាំ​២០១៦​។ សម្រាប់ ខែមេសា ឆ្នាំ​២០១៦ នឹងមាន​ការដំឡើង​ប្រាក់​សម្រាប់​មុខងារ​បន្ដទៀត ។​
     
​តាម​ស្មារតី​របស់​ក្រុមការងារ​កំណែទម្រង់​បៀវត្ស​ថ្នាក់ជាតិ​ខិតខំ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងការពារជាតិ​កែសម្រួល​ប្រាក់​បំណាច់​របស់ ខ​.​ភ​.​ម​. ឱ្យស្រប​នឹង​ប្រា​ក់បំណា​ច់​មុខងារ​មន្ដ្រីរាជការ​ស៊ីវិល​សមស្រប​ទទួលយក​ការដំឡើង​ជូន​យោធិន​ទូទាំង ខ​.​ភ​.​ម​. នាពេលខាងមុខ​ស្របទៅនឹង​កំណើន ផ​.​ស​.​ស​. (GDP) របស់​ប្រទេស​យើង​ដែល​កំពុង អភិវឌ្ឍ​។

​លោក ឧត្ដមសេនីយ៍ឯក​សុខ វណ្ណា​រ៉ា និង​លោក​ឧត្ដមសេនីយ៍ទោ​អៀង ផល លាភ​មន្ដ្រី​ជំនាញ​អគ្គ​ភស្ដុភារ​-​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ បានធ្វើ​បទ​បង្ហាញ​ការបែងចែក​កែប្រែ​ស​ន្ទ​ស្សន៍​បៀវត្ស​រ៍មូលដ្ឋាន​ផែនការ​យុទ្ធសាស្ដ្រ​កសាង​គម្រោង​ចំណាយ​ថវិកា​ដល់​ជំនាញ​តាម​កម្មវិធី​កំណែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣​ព្រម ទាំង​វិធាន និង​នីតិវិធី​ការរៀបចំ​អនុវត្ដ​ត្រួតពិនិត្យ​វាយតម្លៃ​កំណែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ។​
     
​បន្ទាប់មក​តំណាង​ហិរញ្ញវត្ថុ​យោធភូមិភាគ​កងពល​ក៏បាន​ពិភាក្សា​ស្ដីពី​ការបើកប្រាក់​បៀវត្ស​ប្រាក់​អន្ដរាគមន៍​គិលានដ្ឋាន​ហ្វឹកហ្វឺន និង​ប្រាក់​បូជាសព​ជូន​អង្គប្រជុំ ។​លោក​នាយ​ឧត្ដមសេនីយ៍​ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន​ភស្ដុភារ​-​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ ជោ​ជា​ប្រមុខ​បាន និង​កំពុង​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​សំដៅ​ទៅរក​ត្រើយ​សន្ដិភាព វឌ្ឍនភាព និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​លោក​អគ្គនាយក អគ្គនាយកដ្ឋាន​ភស្ដុភារ​-​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ បន្ដថា​ជំនាញ​ហិរញ្ញវត្ថុ​គ្រប់​កងឯកភាព​ត្រូវ​ផ្សព្វផ្សាយ​ប្រាក់បៀវត្ស​ដល់​យុទ្ធជន យុទ្ធ​នារី បានដឹង​ពី ប្រាក់បៀវត្ស​របស់​ពួកគេ ។​ត្រូវ​បន្ដធ្វើ​បណ្ណ​បើកប្រាក់​បៀវត្សរ៍​ប្រចាំឆ្នាំ​២០១៦​ចាប់ពី ខែមករា ដល់​ខែមីនា និង​ចាប់ពី​ខែមេសា ទៅ​ប្រាក់បៀវត្ស​ត្រូវ​ដំឡើង​ថ្មី​ទៀត​តាម​ឋានន្ដរស័ក្ដិ​មុខងារ​របស់​យោធិន ។​ឆ្នាំ​បន្ដ​ទៅមុខទៀត​រហូតដល់​ឆ្នាំ​២០១៨​ប្រាក់បៀវត្ស​រ៍ពលទោ​តិច​បំផុត​១​លាន​រៀល ។​ក្នុងឱកាស​នោះ​លោកក៏បាន​ឆ្លើយ​នូវ​សំណូមពរ​ដែល​ទាក់ទង​ទៅនឹង​ថវិកា សាងសង់​អគារ​ស្នាក់នៅ​ជាដើម​ជូន​មន្ដ្រី​ជំនាញ​ហិរញ្ញវត្ថុ ជ្រាប​ផងដែរ ៕

​ផ្សព្វផ្សាយ​ប្រកាស​បែងចែក​ថវិកា​ជំនាញ​ឆ្នាំ​២០១៦​ផែនការ​យុទ្ធសាស្ដ្រ​ថវិកា​២០១៧