ស​មេ្ត​ច សាយ ឈុំ សម្ពោធ​សមិទ្ធផល​វត្ត​សំរោង​អណ្តែត​

ភ្នំពេញ: ​ស​មេ្ត​ច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សុវណ្ណ​មុនី​សាគរ (​ហៅ​វត្ត​សំរោង​អណ្តែត​)​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ។

​អញ្ជើញ​ចូលរួម​នាឱកាស​នោះដែរ រួមមាន សមាជិកា សមាជិក​ព្រឹទ្ធសភា លោក ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ថា្នក់​ដឹ​នាំ​នៃ​អគ្គលេខា​ដ្ឋា​ន​ព្រឹទ្ធសភា សាលា​រាជធានី សាលាខណ្ឌ​ទាំង​១២ សប្បុរសជន ក្នុង​និង​ក្រៅប្រទេស និង​ប្រជាពលរដ្ឋ យុវជន​យុវនារី ប្រមាណ​ជាង​៣០០០​នាក់​។​

​បន្ទាប់ពី​បាន​អញ្ជើញ​កាត់​ខ្សែបូរ នៅមុខ​ក្លោងទ្វារវត្ត និង​បាន​អញ្ជើញ​ទស្សនា សមិទ្ធផល​នានា​ដែល​រួមមាន​៖ សាលា​កាន់បិណ្ឌ កុដិ​ថ្មី ស្រះ​គូ​ស្រី​មានជ័យ ស្រះ​គូ​ប្រុស​មានជ័យ ខ្លោង​ទ្វារធំ​ចំនួន​០២ ខ្លោងទ្វារ​តូច ចំនួន​០៣ សួនច្បារ ស្ពានឈើ ស្ពាន​មាស ស្ពាន​ប្រាក់ និង​អាង​ស្តុក ទឹក សម្រាប់​ស្រង់ទឹក​ព្រះ ពេល​ចូលឆ្នាំថ្មី និង​ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោកប៉ា សុជាតិ​វង្ស អំពី​ប្រវត្តិ​កកើត​វត្ត​សំរោង​អណ្តែត និង​សមិទ្ធផល​យ៉ាងច្រើន​ក្នុង​វត្ត​កន្លងមក សម្តេច​ភក្តី ក៏បានផ្តល់​កិត្តិយស​មានប្រសាសន៍ សំណេះសំណាល ជាមួយ​អង្គពិធី ដោយបាន​លើកសរសើរ អំពី​ការរីកចំរើន​ខាង​វិស័យ ព្រះពុទ្ធសាសនា ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង របស់​ព្រះ​គ្រួ​ចៅអធិការ​វត្ត គណៈកម្មការ​អាចារ្យវត្ត​គ្រប់​ជំនាន់ ពិសេស​ក្នុង​ជំនាន់​ដែល​ព្រះ​សាក្យវង្ស គតិបណ្ឌិត រ័ត្ន សារឿន ទទួល​ជា​ព្រះចៅអធិការ រួមទាំង​ការចូលរួម​របស់​ពុទ្ធ​បរិស័ទ ចំណុះជើងវត្ត​ជិត​ឆ្ងាយ ក្នុង និង​ក្រៅប្រទេស​ផងដែរ ដែល​បង្ហាញ​ពី​ស្មារតី​ចែករំលែក សាមគ្គី​ជួយ​គ្នា ដើម្បី​រួមចំណែក​ក្នុងការ​លើកតម្កើង វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​
​ក្នុងឱកាស​ដ៏​មហា​ឡា​ឫក​នោះដែរ សម្តេច​ភក្តី បានផ្តល់​កិត្តិយស​បំពាក់​ជូន​នូវ​គ្រឿង​ឥស្សរិយយស "​ជា​តូប​ការ​" ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត និង​គ្រឿង​ឥស្សរិយយស​ផ្សេងៗ​ទៀត ជូន​ដល់​សប្បុរសជន និង​អ្នកមាន​ស្នាដៃ ក្នុង​ការងារ​កសាង​សមិទ្ធផល ក្នុង​វត្ត​និង​ចំពោះ​ប្រទេសជាតិ សរុប​ចំនួន ២៦​រូប ផងដែរ​។​

​នៅ​ទីបញ្ចប់​សម្តេច​ភក្តី បាន​នាំនូវ​បច្ច័យ​របស់​ព្រឹទ្ធសភា ចំនួន ២០​លាន​រៀល សំរាប់​រួមចំណែក​កសាង​សមិទ្ធផល​ក្នុង​វត្ត​បន្តទៀត និង​នាំនូវ​បច្ច័យ​របស់​សប្បុរសជន​ចំនួន ៨០​លាន​រៀល ដែល​ក្នុងនោះ ៦០​លាន​រៀល សំរាប់​ការកសាង​ក្នុង​វត្ត និង ២០ លាន​រៀល សំរាប់​ឧបត្ថម្ភ​ការរៀបចំ​ពិធី​នាពេលនោះ ៕​

ស​មេ្ត​ច សាយ ឈុំ សម្ពោធ​សមិទ្ធផល​វត្ត​សំរោង​អណ្តែត​

ស​មេ្ត​ច សាយ ឈុំ សម្ពោធ​សមិទ្ធផល​វត្ត​សំរោង​អណ្តែត​

ស​មេ្ត​ច សាយ ឈុំ សម្ពោធ​សមិទ្ធផល​វត្ត​សំរោង​អណ្តែត​

ស​មេ្ត​ច សាយ ឈុំ សម្ពោធ​សមិទ្ធផល​វត្ត​សំរោង​អណ្តែត​

ស​មេ្ត​ច សាយ ឈុំ សម្ពោធ​សមិទ្ធផល​វត្ត​សំរោង​អណ្តែត​

ស​មេ្ត​ច សាយ ឈុំ សម្ពោធ​សមិទ្ធផល​វត្ត​សំរោង​អណ្តែត​