ស្ក​រ​ត្នោ​ត​លួ​ច​ប​ង្ក​ប់ សារ​ធា​តុ​គី​មី ត្រូ​វ​បា​ន​ម​ន្រ្តី​កាំ​កុ​ង​ត្រូ​ល​រឹ​ប​អូ​ស ពី​ប​ណ្តា​ទី​ផ្សា​រ​នា​នា​ ក្នុង​ក្រុង​ព្រះ​សី​ហ​នុ

ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ មករា ឆ្នាំ ២០១៦ នេះ​ស្ក​រ​ត្នោ​ត​ដែ​ល​ក្រុ​ម​អា​ជី​វ​ក​រ​ខិ​ល​ខូ​ច​ បា​ន​លួ​ច​ប​ង្ក​ប់​សា​រ​ធា​តុ​គី​មី​ហា​ម​ឃា​ត់ ត្រូ​វ​បា​ន​ម​ន្រ្តី​កាំ​កុ​ង​ត្រូ​ល​សា​ខា​ ខេ​ត្ត​ព្រះ​សី​ហ​នុ ធ្វើ​កា​រ​រឹ​ប​អូ​ស​បា​ន​ជា​ច្រើ​ន​ក​ន្លែ​ង​ នៅ​លើ​ទី​ផ្សា​រនា​នា​ ។ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុបានឲ្យដឹងថា មន្រ្តីកាំកុងត្រូលបានចុះត្រួតពិនិត្យ នៅ ២ ទីតាំងក្នុងនោះ ទី១នៅផ្សារឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ និងទីតាំងទី២នៅផ្សារលើ ស្ថិ​ត​ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ជាលទ្ធផលក្រុមមន្រ្តីបានសំរេចរឹបអូសយកស្ករត្នោត ដែ​ល​មាន​ផ្ទុក​សា​រ​ធា​តុគីមី ពីតូបលក់រាយបានជាច្រើន កញ្ចប់សរុបជាង៦០គីឡូក្រាម ដើម្បីយកទៅកំទេចចោល។ តា​ម​ប្រ​ភព​ពី​អា​ជី​វ​ករលក់រាយទាំងនោះបានប្រាប់ថាស្ករត្នោតលាយសារ ធាតុគីមីទាំងនេះ ពួក​គា​ត់​ទិ​ញ​ស្រ្តី​ម្នា​ក់​នៅ​ខេត្ត​កំ​ពង់​ស្ពឺ ដែ​លបានយកមកបោះដុំឲ្យពួកគាត់ដើម្បីលក់រាយបន្ត។ លោក ជា ប៉ិច ក៏បានស្នើឲ្យក្រុមអាជីវករទាំងអស់ ប្រាប់ទៅអ្នកលក់បោះដុំថា មិន​ត្រូវ​ប​ន្ថែ​ម​សា​រធា​តុ​គី​មី​ទៅ​លើ​ស្ករ​ត្នោ​តនោះទេ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕ ដោយ៖ ចន្ធី

  • ស្ក​រ​ត្នោ​ត​លួ​ច​ប​ង្ក​ប់ សារ​ធា​តុ​គី​មី ត្រូ​វ​បា​ន​ម​ន្រ្តី​កាំ​កុ​ង​ត្រូ​ល​រឹ​ប​អូ​ស ពី​ប​ណ្តា​ទី​ផ្សា​រ​នា​នា​ ក្នុង​ក្រុង​ព្រះ​សី​ហ​នុ已关闭评论
  • 10 views
  • Hide Sidebar
    A+