លោកហោ ណាំហុងនឹងចូលរួម កិច្ចប្រជុំលើកទី៣ គណៈកម្មាធិការ សម្របសម្រួល អន្តរជាតិរវាង កម្ពុជា-ចិន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេសកម្ពុជា និងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៥ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង ប្រទេសចិន ហើយលោកក៏នឹង ធ្វើជាសហប្រធានក្នុង កិច្ចប្រជុំផងដែរ។

នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួង ការបរទេសកម្ពុជា ដែលចេញផ្សាយនៅ ព្រឹកថ្ងៃទី២៩ មករា ៕