ជនចែកចាយគ្រឿងញៀន យ៉ាងល្បីក្នុងក្រុងព្រះសីហនុ ត្រូវនគរបាលក្របួចជាប់

ព្រះសីហនុ៖ ជនចែកចាយគ្រឿងញៀនយ៉ាងល្បីឈ្មោះ នៅក្រុងព្រះសីហនុជាង១ឆ្នាំមកនេះត្រូវបាន សមត្ថកិច្ចជំនាញចាប់បានហើយនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាព ។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់អោយដឹងថា នៅយប់ថ្ងៃ ២៨ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ២៣និង ៥០នាទី នៅចំណុចក្រុម ១២ ភូមិ១ សង្កាត់ ២ ក្រុងខេត្តព្រះសីហនុ កំលាំងជំនាញរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យលក់ចែកចាយគ្រឿងញៀនជាក់ស្តែងចំនួន ២ នាក់ ក្នុងនោះមានឈ្មោះ សុង វាសនា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅក្រុម២៧ ភូមិ១ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ និងឈ្មោះ ស៊ុន វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលខាងក្រោយផ្ទះសំណាក់ សុខ សាន្ត ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។ វត្ថុតាងដកហូតបានរួមមាន៖ -ថ្នាំញៀន មេតំហ្វេតាមីន ice ចំនួន ៣កញ្ចប់តូច មានទម្ងន់ ០,៦៦ក្រាម និងម៉ូតូ airblade ចំនួន ១គ្រឿងផងដែរ ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុវិនិច្ឆ័យទោសតាមច្បាប់ ។  ជុំវិញការចាប់បានជនសង្ស័យទាំងពីរនាក់នេះ មហាជននៅក្រុងព្រះសីហនុបានសាទរដល់សមត្ថកិច្ចដែលបាន ជំនះរាល់ឧបសគ្គទាំងឡាយទំរាំចាប់បានជនសង្ស័យទាំង២នាក់នេះ ហើយក៏សង្ឃឹមថា សាលាដំបូងខេត្តព្រះសីហនុ ពិតជាវិនិច្ឆ័យទោសតាមអំពើដែលពួកគេបានប្រព្រឹត្តជាក់ជាមិនខាន ៕

ជនចែកចាយគ្រឿងញៀន យ៉ាងល្បីក្នុងក្រុងព្រះសីហនុ ត្រូវនគរបាលក្របួចជាប់

ជនចែកចាយគ្រឿងញៀន យ៉ាងល្បីក្នុងក្រុងព្រះសីហនុ ត្រូវនគរបាលក្របួចជាប់

ជនចែកចាយគ្រឿងញៀន យ៉ាងល្បីក្នុងក្រុងព្រះសីហនុ ត្រូវនគរបាលក្របួចជាប់