អ្នកនាំពាក្យCPP អំពាវនាវកុំឲ្យចូលរួមធ្វើបាតុកម្ម ប្រឆាំងដំណើរទស្សនកិច្ច របស់ សម្តេចតេជោ នៅអាមេរិកាំង

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុុជា (CPP) លោក សុខ ឥសាន្ត បានថ្លែងការអំពាវនាវរបស់ខ្លួន ស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរ នៅឯនាយសមុទ្រ កុំធ្វើបាតុកម្ម ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ១៥-១៦ កុម្ភៈ ខាងមុខនេះ ឲ្យសោះ ដោយលោកអះអាងថា ដំណើរទស្សនកិច្ចនោះ ជាដំណើរទស្សនកិច្ចផ្លូវការ។

អ្នកនាំពាក្យរូបនេះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសុក្រទី ២៩ ខែមករា ឆ្នាំ២០១៦ ឲ្យដឹងបែបនេះ ក្រោយពីលេចមុខបុរសម្នាក់ ឈ្មោះ ទូច វិបុល ចេញមុខអះអាងថា នឹងធ្វើបាតុកម្ម ប្រឆាំងវត្តមានសម្តេចតេជោ ហ៊ុន សែន។