គណបក្ស យុវជនកម្ពុជា នឹងដាក់លិខិត ចុះបញ្ជី ជាផ្លូវការ នៅក្រសួង មហាផ្ទៃ ថ្ងៃ១កុម្ភៈ

ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៦ មុខនេះ នឹងដាក់ពាក្យចុះបញ្ជីនៅ ក្រសួងមហាផ្ទៃជាផ្លូវការ  ដើម្បីឲ្យមានសុពលភាពរបស់គណបក្ស ក្នុងការស្វែងរកសំឡេងគាំទ្រ គណបក្សឲ្យទទួលបាន ជោគជ័យយ៉ាងឆាប់រហ័សបំផុត។

សេចក្តីជូនដំណឹងរបស់បក្ស នៅ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ អរគុណជាអនេក ដល់ប្រជាពលរដ្ឋខ្មែរដែលបានផ្តល់ការគាំទ្រ ដើម្បីជាសំឡេងក្នុងការចុះបញ្ជីរបស់គណបក្សយុវជនកម្ពុជា និងអរគុណដល់មន្រ្តី គណបក្សថ្នាក់មូលដ្ឋាន និងមន្រ្តីថ្នាក់កណ្តាលដែលបាន ខិតខំប្រឹងប្រែង ស្វែងរកសម្លេង គាំទ្រគណបក្សឲ្យទទួល បានភាពជោគជ័យយ៉ាង។

លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្ស យុវជនកម្ពុជាបានលើកឡើងថា  ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃគណបក្សយុវជនកម្ពុជា អំពាវនាវដល់បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តគាំទ្រគណបក្សឲ្យច្រើនកុះករ ដើម្បីទទួលបានជោគជ័យ នៅឆ្នាំ២០១៧-២០១៨ខាងមុខ និងដើម្បីផ្តល់ឱកាសឲ្យយុវជន ចូលរួមដោះស្រាយ បញ្ហាប្រទេស និងជីវភាពរបស់ប្រជាពលរដ្ឋ ខ្មែរឲ្យមានការរីកចំរើន៕

គណបក្ស យុវជនកម្ពុជា នឹងដាក់លិខិត ចុះបញ្ជី ជាផ្លូវការ នៅក្រសួង មហាផ្ទៃ ថ្ងៃ១កុម្ភៈ