នាយក រដ្ឋមន្រ្តី ស្នើឲ្យ ប្រជាពល រដ្ឋបញ្ឈប់ ជក់បារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យប្រជាពលរដ្ឋ ជាពិសេស គឺ យុវជនត្រូវបញ្ឈប់ការជក់បារី ដើម្បីសុខភាពទៅថ្ងៃអនាគត។ ការស្នើនេះ ត្រូវបានទទួលការស្វាគមន៍ ជាខ្លាំងពីគណបក្សសង្រ្គោះជាតិ។

សម្តេចតេជោ បានសរសេរ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុកថានៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ថា  «ខ្ញុំសូមសំណូមពរ ឲ្យប្រជាជនខ្មែរទាំងអស់ ឈប់ជក់បារី ជាពិសេសយុវជន ។ ខ្ញុំជាមនុស្សញៀនបារី អស់រយៈ៤០ឆ្នាំ ហើយខ្ញុំបានព្យាយាមរហូត ដល់ទៅ១២លើក ដើម្បីផ្តាច់បារី ។ ខ្ញុំឈប់ជក់បាន ២២ខែហើយគិតមកដល់ថ្ងៃនេះ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រជាជនខ្មែរទាំងអស់ ប្រាកដជាធ្វើបាន ដើម្បីសុខភាពរបស់ពួកគេ ។

សម្តេចបញ្ជាក់ទៀតថា "យុវជនគ្មានផ្លូវជ្រើសរើសម្រាប់ឲ្យនៅផ្លូវចន្លោះកណ្តាលនោះទេ សម្រាប់ សម្តេច ដែលតស៊ូតាមការអំពាវនាវ របស់ សម្តេចព្រះ នរោត្តម សីហនុ គឺបានក្លាយខ្លួន ទៅជាយុទ្ឋជន ម្នាក់ នៃកងទ័ពតាំងពីថ្ងៃទី៤ ខែមេសា ១៩៧០ បន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នល នៅថ្ងៃទី១៨ មិនា ១៩៧០ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ក្រោយពីចូលកងទ័ព សម្តេចបាន ក្លាយទៅជា អ្នកជក់បារី ដោយចាប់ផ្តើម ពីការរៀនជក់ អាស្រ័យដោយការជក់នៅពេលនោះ ដើម្បីកាត់ បន្ថយ ភាពតានតឹងក្នុងការងារ កាត់បន្ថយមូស និងសត្វល្អិតខាំ"។

សម្តេចបញ្ជាក់បន្ថែមទៀតថា ប៉ុន្តែក្រោយមកការជក់នេះ គឺចាប់ក្លាយទៅជាឆ្ងាញ់ ហើយញៀន និងបន្ត មកទៀត សម្តេចជក់ដើម្បីការគិត។ សម្តេចបន្តថា “ ខ្ញុំនៅចាំបានថា យុទ្ឋជននៅអង្គភាពខ្ញុំ ស្ទើរតែ ១០០% ដែលចេះជក់បារី កាញៀនបារីរបស់ខ្ញុំនេះ ទោះបីស្ថិត ក្នុងស្ថានភាពភាពលំបាក ក្នុងការរកថ្នាំ ជក់ គឺខ្ញុំស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗ មកជក់ជំនួសបារី នៅក្រោយ ថ្ងៃរំដោះឆ្នាំ១៩៧៩ រហូតមកទល់ ខែមិនា ២០១៤ ខ្ញុំបានព្យាយាមឈប់ជក់បារី ចំនួន ១២លើក”។

(ស) សម្តេចតេជោ សែន ក៏បានបញ្ជាក់បន្ថែមទៀតថា "ខ្ញុំមិនអាចណែនាំ ទៅកាន់ប្រជាពលរដ្ឋ ឲ្យ ឈប់ជក់បារីបានទេ ប្រសិនបើខ្ញុំនៅតែបន្តជក់ ព្រោះថា បោសសំអាតផ្ទះខ្លួនឯង មិនស្អាតផង តើទៅ បោសសំអាតផ្ទះគេយ៉ាងណា? ប្រិយមិត្តដែលលេងហ្វេសប៊ុក បានចូលដាក់សំណួរថា ខ្ញុំបានឆ្លើយតប ទៅគាត់វិញថា គឺការតាំងចិត្តឈប់ជក់ ព្រោះបទពិសោធន៍របស់ខ្ញុំ គឺខ្ញុំដាក់បារី ទាំងនៅគ្រប់ទីកន្លែង ធ្វើការ ទាំងក្នុងហោប៉ៅអាវ ក្នុងឡាន ទាំងបារីមែនទែន បារីសិប្បនិម្មិត ទាំងថ្នាំបៀម និងស្ករបៀម ប៉ុន្តែខ្ញុំមិនប៉ះពាល់វាតែម្តង"។

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅរសៀលថ្ងៃទី ២៨  មករា បានបញ្ចេញ សារសម្ដែងការគាំទ្រចំពោះរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអំពាវ នាវឲ្យយុវជនកម្ពុជាបញ្ឈប់ការជក់បារីដើម្បីសុខភាព។

លោក អេង ឆៃអ៊ាង បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា "គាំទ្រ និងសូមសម្តេច មានវិធានការណ៍ទប់ស្កាត់កុំឲ្យមានផ្សែងបារីនៅតាមការិយាល័យ ភោជនីយដ្ឋាន មន្ទីរពេទ្យ ទីសា ធារណៈនានា"។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ កំពុងប្រើប្រាស់ថ្នាំជក់ ប្រមាណ ២លាននាក់។ក្នុងនោះ មានពលរដ្ឋខ្មែរ ប្រមាណ ១ម៉ឺននាក់ និងខាត់បង់ថវិការ ១០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារការទិញបារី។ ស្រី្ត៧៥% និងកុមារ ៨០%កំពុងតែ រស់នៅក្នុងផ្ទះ ដែលមានអ្នកជក់បារី យ៉ាងហោចណាស់ម្នាក់នាក់។ ចំណែកអ្នកស្លាប់វិញ មានប្រមាណ ១ម៉ឺននាក់ ក្នុងនោះបុរសមានប្រហែល ៦៥០០នាក់ និងស្ត្រីជាង ៣០០០នាក់ ក្នុង រយៈពេលមួយឆ្នាំៗ មិនគិតពីអ្នកដែលស្រូបផ្សែង បារីពី គេនោះទេ៕