លោក កែវ រ៉េមី ពង្រឹងពង្រីកតេក្វាន់ដូ ត្រៀមឆ្ពោះចូលរួម ការប្រកួតអូឡាំពិក

ភ្នំពេញ៖លោក កែវ រ៉េមី បើកមហាសន្និបាតខេមរសហព័ន្ធតេក្វាន់ដូ I.T.F អាណត្តិ៥ (២០១៦-២០២០) នៅថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា លោក សូមអរគុណ និងសប្បាយចិត្តយ៉ាងខ្លាំងដែលខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាទទួលបន្ទុក I.T.F តាំងជាប្រធានអង្គមហាសន្និបាត និងជាប្រធានកិត្តិយសខេមរសហព័ន្ធក្នុងអាណត្តិ៥ នេះ រូបលោកមានគោលបំណងពង្រឹងពង្រីកកីឡាតេក្វាន់ដូឲ្យមានការរីកចម្រើន ហើយទិសដៅឆ្ពោះទៅចូលរួមអូឡាំពិក ព្រោះកម្ពុជាមានលោកគ្រូបង្វឹកដ៏ល្អសម្រាប់កូនចៅ ជាពិសេសកីឡាករ-កីឡាការិនីវ័យក្មេង។

លោកបានបន្តថា លោកគ្រូបង្វឹក រីឆេ ណាំ ដែលកីឡាករជម្រើសជាតិកូរ៉េខាងជើង ធ្លាប់ទទួលបានពាន និងមេដាយជាច្រើនលើកច្រើនសារ ដែលមនុស្សគ្រប់គ្នាបានដាក់រហ័សនាមគាត់ “ស្តេចតេក្វាន់ដូ” នាពេលនេះបានមកជួយហ្វឹកហាត់កីឡាករ-កីឡាការិនីវ័យក្មេង យុវជនយើងក្នុងការត្រៀមខ្លួនការប្រកួតនៅលើឆាកអន្តរជាតិនានា និងក៏ជាការត្រៀមសម្រាប់ប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ។តេក្វាន់ដូនេះមិនប្រកាន់ចាស់ ឬក្មេងទេ អាចហ្វឹកហាត់បានគ្រប់គ្នា អ្វីដែលសំខាន់បំផុតត្រូវបង្កើនកាយសម្បទារឹងមាំល្អ និងសា្មរតីរឹងមាំថែមទៀត នៅពេលជួបឧបសគ្គមានភាពទន់ខ្សោយ ហើយការហាត់ និងលេងកីឡាធ្វើឲ្យយុវជនជៀសផុតពីគ្រឿងញៀន។

លោកបានបន្ថែមទៀត ពាក់ព័ន្ធកីឡាសំខាន់បំផុត រឿងវិន័យ ការហាត់មានវិន័យធ្វើឲ្យមានភាពថ្លៃថ្នូរ ប្រសិនយើងមកហាត់មិនអាចបង់ថវិកា ធ្វើឲ្យការហាត់នេះគ្មានតម្លៃទេ ការហាត់ដែលបង់ថវិកាធ្វើឲ្យ កីឡាករ-កីឡាការិនីចេះឲ្យតម្លៃគ្រូ និងខ្លួនផ្ទាល់ ហើយបង់ថវិកាអាស័យទៅលើក្លិបនានារបស់ពួកគាត់៕

លោក កែវ រ៉េមី ពង្រឹងពង្រីកតេក្វាន់ដូ ត្រៀមឆ្ពោះចូលរួម ការប្រកួតអូឡាំពិក

លោក កែវ រ៉េមី ពង្រឹងពង្រីកតេក្វាន់ដូ ត្រៀមឆ្ពោះចូលរួម ការប្រកួតអូឡាំពិក

លោក កែវ រ៉េមី ពង្រឹងពង្រីកតេក្វាន់ដូ ត្រៀមឆ្ពោះចូលរួម ការប្រកួតអូឡាំពិក