ម៉ាក សែន​សូ​នី​តា ថ្លែងអំណរគុណ​ដល់ Followers 100 K ក្នុង Instagram

Doliprane TVC

​តារា​សម្តែង និង បង្ហាញ​ម៉ូដ​កញ្ញា ម៉ាក សែន​សូ​នី​តា (​តូ​តា​) បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល និង សប្បាយរីករាយ​ជាខ្លាំង​ដោយសារតែ​នៅក្នុង​គណនី Instagram របស់​នាង​មាន​អ្នក Follows ដល់​ទៅ 100K (១០ ម៉ឺន​នាក់​) កាលពី​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ ។

ម៉ាក សែន​សូ​នី​តា ថ្លែងអំណរគុណ​ដល់ Followers 100 K ក្នុង Instagram

ម៉ាក សែន​សូ​នី​តា ថ្លែងអំណរគុណ​ដល់ Followers 100 K ក្នុង Instagram

កញ្ញា តូ​តា បាន​សរសេរ​សារ​ថ្លែងអំណរគុណ​ដល់​អ្នក Follows ទាំងអស់​របស់​នាង​ថា «Wow 100K Followers អរគុណ​អ្នក​ទាំងអស់គ្នា​ដែលមាន​វត្តមាន​ក្នុង Instagram របស់​នាង​ខ្ញុំ ពិតណាស់​អ្នក​ទាំង​គ្នា​បានផ្តល់​ស្នាមញញឹម ការស្រលាញ់ ការចូល​ចិត្ត​ទៅនឹង​អ្វី​ដែលជា​សកម្មភាព​រាល់​ថ្ងៃ​របស់ខ្ញុំ ចង់​ប្រាប់ថា ខ្ញុំ​ក៏​ស្រលាញ់​អ្នក​ទាំងអស់គ្នា​ដូចគ្នា នឹង​អរគុណ​គ្រប់យ៉ាង សម្រាប់​ខ្ញុំ​នេះ គឺជា​កំលាំងចិត្ត​ដែល​ខ្ញុំ​ត្រូវការ ពី​នាង​ខ្ញុំ ម៉ាក​សែន​សូ​នី​តា (​តូ​តា​)» ។​

ម៉ាក សែន​សូ​នី​តា ថ្លែងអំណរគុណ​ដល់ Followers 100 K ក្នុង Instagram

ម៉ាក សែន​សូ​នី​តា ថ្លែងអំណរគុណ​ដល់ Followers 100 K ក្នុង Instagram

​ស្រី​ស្អាត តូ​តា ក៏បាន​បញ្ចេញ​វីដេអូ​ឃ្លី​ប​ដើម្បី​ថ្លែងអំណរគុណ​ដល់​អ្នកមាន​វត្តមាន​នៅក្នុង Instagram រ​ប់ស​នាង​ទាំងអស់​ផងដែរ ជាពិសេស​អ្នក​ដែល​បាន Followers ទាំង ១០ ម៉ឺន​នាក់ និង អរគុណ​ចំពោះ​ការស្រឡាញ់ និង ការចូល​ចិត្ត​ដល់​រូបនាង ។ ក្រៅពី​ការថ្លែងអំណរគុណ​កញ្ញា តូ​តា ក៏បាន​អំពាវនាវ​ឱ្យ​ចាប់ផ្តើម​លេង Instagram ទាំងអស់គ្នា ហើយ​កុំ​ភ្លេច Follows នាង​ផង ។

ម៉ាក សែន​សូ​នី​តា ថ្លែងអំណរគុណ​ដល់ Followers 100 K ក្នុង Instagram

ម៉ាក សែន​សូ​នី​តា ថ្លែងអំណរគុណ​ដល់ Followers 100 K ក្នុង Instagram

តារា​សម្តែង និង បង្ហាញ​ម៉ូដ​ដែលមាន​បបូរមាត់​សិច​ស៊ី តូ​តា បច្ចុប្បន្ន​ហាក់ដូចជា​មមាញឹក​ការ ងារ​សិល្បៈ​ច្រើនណាស់ ដោយ​មួយរយៈ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញថា តូ​តា កំពុងតែ​ឡើង​កូដ​ខ្លាំងណាស់ ដោយ​នាង​បាន​ឈរ​នៅក្នុង​តំណែង​ជា តួឯក​នៅក្នុង​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់ ហើយ​ថ្មី​នេះ​នាង​ថែមទាំង​បានចេញ​ទៅ​ថត​ស្ព​ត​ពានិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​ធំ​មួយ​នៅ​ប្រទេស​ថៃ ជាមួយ​លោក យឹម ណា​រ៉ា ថែម​ទៀតផង ៕ យ៉ា​នុ​

ម៉ាក សែន​សូ​នី​តា ថ្លែងអំណរគុណ​ដល់ Followers 100 K ក្នុង Instagram

ម៉ាក សែន​សូ​នី​តា ថ្លែងអំណរគុណ​ដល់ Followers 100 K ក្នុង Instagram