ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​បាន​អនុម័ត​គម្រោង​ថវិកា​របស់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ឆ្នាំ២០១៦ និង​២០១៧

សាលាក្តី​ចម្រុះ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​បាន​ប្រកាស​ថា​ គម្រោង​ថវិកា​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ហៅ​​កាត់​ថា​ អ.វ.ត.ក ឬ​តុលាការ​ខ្មែរ​ក្រហម​​សម្រាប់​ឆ្នាំ ២០១៦ និង​២០១៧ ត្រូវបាន​ក្រុម​ប្រទេស​ផ្តល់​ជំនួយ​សំខាន់ៗ​ដល់​អ.វ.ត.ក​អនុម័ត​ និង​​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​អ.វ.ត.ក រួច​ហើយ​នា​ពេល​ថ្មីៗ​នេះ។