ពិព័រណ៍ ទូរស័ព្ទ ទំនើបៗ ពីសែលកាត ផ្តល់គម្រោង ឥតគិតថ្លៃ 4G

ភ្នំពេញ៖ ព្រឹត្តិការណ៍ ”ពិព័រណ៍ទូរស័ព្ទទំនើប 4G LTE” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០១៦នេះ រួមសហការរវាងក្រុមហ៊ុន សែលកាតនិង ក្រុមហ៊ុនទូរស័ព្ទ Oppo, Microsoft, LG, Polaris និង Blackview, Xiaomi ដើម្បីផ្តល់ជូនអតិថិជនទំាងអស់ នូវទូរស័ព្ទទំនើប 4G LTE ជាការដូ និងការបញ្ចុះតម្លៃពី ៥ទៅ៥០ភាគរយ ព្រមទំាងគម្រោង សែលកាតឥតគិតថ្លៃ។

 ព្រឹត្តិការណ៍នេះ មិនត្រឹមតែមានទូរស័ព្ទទំនើបៗនោះទេ ប៉ុន្ទែក៏មានល្បែងកម្សាន្ត ជាមួយនិងការ ចាប់រង្វាន់ ការចែកជូនដូចជា ដងថត Selfie និង ដុំសាកថ្មទូរស័ព្ទ។

ថ្លែងក្នុងឱកាសនៃពិព័រណ៍នោះ លោក អៀន វ៉ាតសុន នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានឲ្យដឹងថា “នេះគឺជាឱកាសដ៏អស្ចារ្យមួយ សម្រាប់អតិថិជនក្នុង ការស្វែងរកម៉ូដទូរស័ព្ទ ទំនើបថ្មីចុងក្រោយ តម្លៃសមរម្យ ពីក្រុមហ៊ុនទូរស័ព្ទល្បីនៅក្នុងប្រទេសកម្ពុជា ដែលអាចប្រើបច្ចេកវិទ្យា 4G LTE បាន”។

លោកបន្ថែមថា “គោលបំណង ដែលនឹងរៀបចំព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ គឺដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរ ឲ្យទទួលបាននូវបទពិសោធន៍នៃល្បឿន និងគុណភាព អ៊ីនធើណិត 4G LTE ជាមួយការលក់បញ្ចុះតម្លៃ និង គម្រោងសែលកាតឥតគិតថ្លៃផងដែរ”។

លោកបានបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ4G LTEរបស់សែលកាតគ្រប ដណ្តប់ទូទំាងរាជធានីភ្នំពេញ និង តាមបណ្តាខេត្តទំាង៦ រួមមាន ខេត្តបាត់ដំបង ,បន្ទាយមានជ័យ, សៀមរាប, ព្រះសីហនុ, កំពង់ចាម និង ស្វាយរៀង៕

ពិព័រណ៍ ទូរស័ព្ទ ទំនើបៗ ពីសែលកាត ផ្តល់គម្រោង ឥតគិតថ្លៃ 4G

ពិព័រណ៍ ទូរស័ព្ទ ទំនើបៗ ពីសែលកាត ផ្តល់គម្រោង ឥតគិតថ្លៃ 4G

ពិព័រណ៍ ទូរស័ព្ទ ទំនើបៗ ពីសែលកាត ផ្តល់គម្រោង ឥតគិតថ្លៃ 4G