រថយន្តខ្នាតយក្ស ដឹកទំនិញក្រឡាប់ផ្ងារជើង សង្ស័យអ្នកបើកបរងងុយ ដេកគម្រាមអ្នកសារព័ត៌មាន ខណៈចុះថតរូបភាព

បាត់ដំបង ៖ រថយន្តយីឌុបខ្នាតយក្ស ដឹកទំនិញក្រឡាប់ផ្ងារជើង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃ២៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចចន្លោះជិតរង្វង់មូលនាងគង្ហីង ត្រង់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តនេះបានដឹកទំនិញពីព្រំដែនថៃ គោលដៅឆ្ពោះ ទៅរាជធានី ភ្នំពេញ ក្នុងសភាពសំពីសំពោងដោយបើកល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ចំផ្លូវបត់កោង ស្រាប់តែ រេចង្កូតក្រឡាប់ផ្ងារជើងតែម្តង ករណីនេះគេសង្ស័យថាបណ្តាលមកពីអ្នកបើកបរងងុយដេក ។

លុះព្រឹកឡើងអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាព ស្រាប់តែម្ចាស់រថយន្តខឹងបានដេញដណ្តើម ទូរស័ព្ទពីអ្នកសារព័ត៌មានហាមមិនអោយថតរូបភាព មិនតែប៉ុណ្ណោះ សូម្បីតែ សមត្ថកិច្ចទៅសួរនាំ ពួកគេមិន ឆ្លើយតបផង គឺឆ្លើយថាមិនដឹងរឿងអីទាំងអស់។

គួរបញ្ជាក់ថា រៀងរាល់យប់មិនថា រថយន្តដែលរកស៊ីដឹកទំនិញគ្រប់ប្រភេទ អាចនិងមានពន្ធស្របច្បាប់ខ្លះ និងគេចពន្ធខ្លះ ហើយដឹកធ្ងន់ដែលបណ្តាលឲ្យខូចផ្លូវបំផ្លាញផ្លូវជាតិ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារ តែពួកអស់លោកទាំងនេះហើយ គួរសមត្ថកិច្ចពិសេសការរិតបណ្តឹង ច្បាប់ចរាចរណ៍គួរមានវិធានការ ម៉ឹងម៉ា់ត់ចំពោះរថយន្តដឹកសំពីងសំពោង ក៍ដូចជាឆែកឆេរលើមុខទំនិញផងដែរ ៕