តើ​រូប​សំណាក​កូន​ឆ្មា​នាំ​សំណាង ​មាន​ប្រភព​មក​ពីណា​ទៅ ​?

រូប​សំណាក​សត្វ​ឆ្មា​រាប់​ពាន់​ក្បាល​ត្រូវ​បាន​គេ​ធ្វើ​រួច​រាល់​ហើយ​ កាល​ពី​ថ្ងៃម្សិលមិញ​នៅ​ក្នុង​វិហារ​ដ៏​ល្បី​មួយ​កន្លែង​ឈ្មោះ ​Gotoku ក្នុង​ប្រទេស​ជប៉ុន ​ដើម្បី​ត្រៀម​បញ្ជូន​ទៅ​លក់​នៅ​ឯ​ទីផ្សារ​ដើម្បី​ត្រៀមអ​បអរសាទ​រការឈាន​ចូល​មក​ដល់​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ឆ្នាំ​ជប៉ុន​ ឬ​ចិន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ ។ 
មានឈ្មោះជាភាសាជប៉ុនថា Maneki-neko ឬជាភាសាខ្មែរថា កូនឆ្មានាំលាភសំណាង វាត្រូវបានប្រជាជនជប៉ុនស្ទើរទូទាំងប្រទេសនាំគ្នាជឿថានឹងនាំលាភ នាំជ័យ នាំសិរីសួស្ដីជូនពួកគេ ប្រសិនបើនៅក្នុងផ្ទះរបស់ប្រជាជនមួយគ្រួសារៗ ឬនៅក្នុងហាងនីមួយៗមានតាំងរូបសំណាកកូនឆ្មាបែបនេះ ។ តាមពិត រូបសំណាកកូនឆ្មាលើកដៃឆ្វេងនេះ វាមានប្រភពនៅក្នុងប្រទេសជប៉ុនយូរឆ្នាំណាស់មកហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ គេឃើញមិនមែនមានតែនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះទេដែលមានការនិយមប្រើប្រាស់រូបសំណាកកូនឆ្មានេះ គឺសូម្បីតែនៅប្រទេសចិន កូរ៉េ សឹង្ហបុរី វៀតណាម ថៃ ឡាវ ភូមា និងកម្ពុជាផងដែរនោះ ក៏មានប្រជាជនមួយចំនួនធំនិយមជឿទៅលើកូនឆ្មានាំលាភនេះដែរ ។ 
ទោះជាយ៉ាងណា ក៏មានមតិនៃមនុស្សមួយចំនួនបានប្រតិកម្មតបទៅនឹងការនិយមនេះថា ប្រសិនបើមនុស្សម្នាក់ៗសុទ្ធតែមានកូនឆ្មានាំលាភនេះម្នាក់មួយៗ ហើយគ្រប់គ្នាពិតជាទទួលបានលាភដូចៗគ្នា តាមអ្វីដែលគេជឿមែននោះ ម្លោះប្រហែលជានឹងលែងមានជនអនាថានៅតាមផ្លូវទៀតហើយ ៕
តើ​រូប​សំណាក​កូន​ឆ្មា​នាំ​សំណាង ​មាន​ប្រភព​មក​ពីណា​ទៅ ​?តើ​រូប​សំណាក​កូន​ឆ្មា​នាំ​សំណាង ​មាន​ប្រភព​មក​ពីណា​ទៅ ​?តើ​រូប​សំណាក​កូន​ឆ្មា​នាំ​សំណាង ​មាន​ប្រភព​មក​ពីណា​ទៅ ​?តើ​រូប​សំណាក​កូន​ឆ្មា​នាំ​សំណាង ​មាន​ប្រភព​មក​ពីណា​ទៅ ​?តើ​រូប​សំណាក​កូន​ឆ្មា​នាំ​សំណាង ​មាន​ប្រភព​មក​ពីណា​ទៅ ​?តើ​រូប​សំណាក​កូន​ឆ្មា​នាំ​សំណាង ​មាន​ប្រភព​មក​ពីណា​ទៅ ​?តើ​រូប​សំណាក​កូន​ឆ្មា​នាំ​សំណាង ​មាន​ប្រភព​មក​ពីណា​ទៅ ​?

ដោយ៖ ឈូក ស
ប្រភព៖ CCTV