ហួសចិត្ត​! ខ្មែរ​សម្លាប់​ខ្មែរ ​ក្នុង​វង់​ផឹកស៊ី​លើ​ទឹកដី​ថៃ

ខេត្តបន្ទាយ​​មាន​ជ័យ ​៖ ​ពលករ​​ម្នាក់ ​ត្រូវ​ពលករ​ខ្មែរ​ដូច​គ្នា​មួយ​ក្រុម ​ព្រួត​វាយ​​រហូត​ដល់​ស្លាប់​​នៅ​និង​កន្លែង​លើ​ទឹកដី​ថៃ​ ក្នុង​ខេត្ត​សាមុទ្រ​ប្រា​កាន ​ដោយ​ពុំ​ដឹងពី​​មូលហេតុ​ ហើយ​ត្រូវ​​​ភាគី​ថៃ​​ជួយ​​​បញ្ជូន​សព​ត្រឡប់​មក​​ឱ្យ​សាច់ញាតិ​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែ​ត ​កាលពី​វេលា​ម៉ោង​ជិត​០៦​ល្ងាច​​ថ្ងៃ​ទី​២៨ មករា ២០១៦ ​។

ជន​​រង​គ្រោះ​ដែលស្លាប់ឈ្មោះ​ម៉​ម​ ឌិ​ត អាយុ២៥​​ឆ្នាំ​ ជា​កម្មករ​​ក្នុង​ខេត្ត​​កើតហេតុ​ និង​មាន​ទីលំនៅ​ភូមិ​ជ្រាប់​ចាស់ ​ឃុំ​ជប់​វ៉ា​រី ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ​​ឱ្យ​ដឹង​ថា បើ​យោងតាម​​សម្តី​​សាច់ញាតិ​ គឺ​ជន​រង​គ្រោះ​មិនដឹង​រឿង​អ្វី​ទេ ខណៈ​​កំពុង​អង្គុយ​លេង​ស្រាប់​តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​ ជា​ពលករ​ខ្មែរដូចគ្នា ​ខ្លះ​មាន​ដំបង​ ខ្លះ​មាន​បំពង់​ទីប ​បាន​សម្រុកចូល​ទៅ​វាយ​ជន​រង​គ្រោះ​​រហូត​ដល់​ស្លាប់​នៅ​និង​កន្លែង​ និង​​ពុំ​ដឹង​ពីមូលហេតុ​នោះទេ កាលពី​វេលា​ម៉ោង​០៤ ​និង៥០​នាទី​រសៀល​​ថ្ងៃ​ទី២៧ មករា ២០១៦ ។

​ក្រោយ​កើតហេតុ​ ក្រុម​ជន​បង្ក​បាន​គេចខ្លួន​អស់ហើយ​ ពេល​នេះ​មិន​ទាន់​ដឹង​ថា ​សមត្ថកិច្ច​ថៃ​ចាប់​បាន​ក្រុម​ជន​ដៃដល់ ​ឬ​នៅទេ​។ យ៉ាងណា​ក៏​ដោយ ​ជុំវិញ​ករណី​ខាងលើ​ យោង​របាយ​ការណ៍​របស់​មន្ត្រី​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​​ពលករ​ខ្មែរ​ដូច​គ្នា​វាយ​​នៅ​ពេល​​ផឹកស៊ី​។ សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ហួសចិត្ត​! ខ្មែរ​សម្លាប់​ខ្មែរ ​ក្នុង​វង់​ផឹកស៊ី​លើ​ទឹកដី​ថៃ
ហួសចិត្ត​! ខ្មែរ​សម្លាប់​ខ្មែរ ​ក្នុង​វង់​ផឹកស៊ី​លើ​ទឹកដី​ថៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត