ចោរ ៥ នាក់ កាន់​កាំភ្លើង AK ចូល​ប្លន់​ផ្ទះ​ប្រជាជន​នៅ​ខេត្តបាត់ដំបង​

Doliprane TVC

នៅវេលា​ម៉ោង ២២:០០ នាទី ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ នៅត្រង់ចំណុច​ក្នុង ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង មាន​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​បង្កដោយ​ជនសង្ស័យ​មាន​គ្នា​ចំនួន ៥ នាក់ ប្រដាប់​ដោយ​អាវុធ AK ១ ដើម អាវុធខ្លី ២ ដើម បានធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​ផ្ទះ ជនរងគ្រោះ ឈ្មោះ​កូយ សេង​លី ភេទ​​ប្រុស អាយុ ៥២ ឆ្នាំ​មុខរ​របរ​លក់ដូរ ។

ចោរ ៥ នាក់ កាន់​កាំភ្លើង AK ចូល​ប្លន់​ផ្ទះ​ប្រជាជន​នៅ​ខេត្តបាត់ដំបង​

ហេតុ​ការ​ណ៏​នេះ ក្រុមចោរ​បាន​បាញ់​អាវុធ AK ៥ គ្រាប់ និង បាញ់​អាវុធខ្លី ៣ គ្រាប់​ ​បណ្តាលអោយ មនុស្ស​រងរបួស និង ស្លាប់ ។ ជនរងគ្រោះ​រួមមាន​ឈ្មោះ ភៀ​ង ភុ​ន ប្រុស អាយុ ៥៤ ឆ្នាំ (​ឪពុក​) ត្រូវចំ​ទ្រូង​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​បាន​ពាក់កណ្ដាល​ផ្លូវ ។ ឈ្មោះ ផុន ឡៃ​ម៉េង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ (​កូន​) រងរបួស​ត្រូវបញ្ជូន​ទៅ​ពេទ្យ​ប៉ៃលិន ឈ្មោះ កូយ សេង​លី ប្រុស អាយុ ៥២ ឆ្នាំ ជនល្មើស​បាន​វ៉ៃ​និង​ដែក​ស្បែង​រងរបួស​ស្មា​ខាងឆ្វេង និង ម្នាក់ទៀត ឈ្មោះ ម៉េង ជុង ភេទ​ប្រុស​អាយុ ៣៦ ឆ្នាំ ជនល្មើស​វ៉ៃ និង ដែក​ស្បែង​របួស​ដៃស្តាំ​របួសស្រាល​។​

ចោរ ៥ នាក់ កាន់​កាំភ្លើង AK ចូល​ប្លន់​ផ្ទះ​ប្រជាជន​នៅ​ខេត្តបាត់ដំបង​

​ក្នុង​ហេតុ​ការ​ណ៏​នេះ ជនល្មើស ប្រមូលបាន​ខ្សែករ​ផ្លាក​ទីន ១ ខ្សែ ទម្ងន់ ១ ​តំឡឹង និង ចិ​ញ្ជៀ​ន ១ វង់ ៣ ជី ផ្លាក​ទីន ហើយ​គេចខ្លួន​បាត់ស្រមោល ឥឡូវនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុងធ្វើការ​ស្រាវជ្រាវ និង ចាប់ខ្លួន​ជនរងគ្រោះ​ដើម្បី​ផ្ដន្ទា​ទោស​តាមច្បាប់​៕​សុថា​ត់​

ចោរ ៥ នាក់ កាន់​កាំភ្លើង AK ចូល​ប្លន់​ផ្ទះ​ប្រជាជន​នៅ​ខេត្តបាត់ដំបង​