CVEA ធ្វើសិក្ខាសាលាបង្កើន ការយល់ដឹង ក្នុងការបណ្ដាក់ទុនរួមគ្នា ជាមួយដៃគូបរទេស

ភ្នំពេញ៖ ស្របពេលវិស័យ អចលនទ្រព្យកម្ពុជា កំពុងមានតម្រូវការកើនឡើង ជាបន្ដបន្ទាប់ គេសង្កេតឃើញមានក្រហ៊ុន បរទេសជាច្រើន បានសម្រុកមកវិនិយោគ ក្នុងប្រទេសកម្ពុជា តាមរយៈការបណ្ដាក់ទុករួមគ្នា ជាមួយនឹងក្រុមហ៊ុនក្នុងស្រុក តែភាគច្រើននៃការវិនិយោគរួមគ្នានេះ គឺពុំសូវទទួលបាន ជោគជ័យឡើយ ដោយសារពួកគេមិនទាន់យល់ ច្បាស់ពីច្បាប់ ក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជា ។

កត្ដានេះហើយ ដែលធ្វើឲ្យអ្នកវិនិយោគបរទេស សម្ដែងការព្រួយបារម្ភ ចំពោះការរកស៊ីវិស័យអចលនទ្រព្យ នៅកម្ពុជា ប៉ុន្ដែដើម្បីបង្កើនភាព កក់ក្ដៅក្នុងការបណ្ដាក់ទុនរួមគ្នា រវាងបរទេស និងក្រុមហ៊ុនក្នុងស្រុកឡើងវិញ នៅល្ងាចថ្ងៃទី២៨ ខែមករាម្សិលមិញ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន វត្ថុកម្ពុជា (CVEA) បានធ្វើសិក្ខាសាលាមួយ ស្ដីពីការធ្វើឱ្យប្រសើរឡើង នូវការបណ្តាក់ទុនរួមគ្នា ជាមួយដៃគូរបរទេស ក្នុងវិស័យអចលនទ្រព្យ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានលោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអ្នកធ្វើបទឧទ្ទេសនាម  និងមានតំណាង ក្រុមហ៊ុនជាង ៦០ក្រុមហ៊ុនចូលរួមផងដែរ ។

លោកបណ្ឌិត សុក ស៊ីផាន់ណា បានមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនតូច-ធំជាច្រើន កំពុងជួបប្រទះបញ្ហា រឿងបណ្ដាក់ទុនជាមួយ ដៃគូរបទេស ប៉ុន្ដែមិនដឹងវិនិយោគរួមគ្នា ដោយរបៀបណា ។ លោកលើកឡើងថា ការវិនិយោគរួមគ្នា គឺជាកិច្ចព្រមព្រៀងអាជីវកម្ម ដែលធ្វើឡើង រវាងភាគីពីរ ឬច្រើនរូប ក្នុងគោលបំណងដើម្បី ពង្រឹងគុណភាពនៃភាគហ៊ុន កាត់បន្ថយហានិភ័យ និងបង្កើននូវអត្ថប្រយោជន៍ ក្នុងការប្រកួតប្រជែង លើទីផ្សារ ដោយប្រតិបត្តិតាមផ្លូវច្បាប់ ។

លោកបន្ដថា ជាការពិតក្រុមហ៊ុនបរទេស មានដើមទុនច្រើន និងមានបច្ចេកទេសខ្ពស់ ដែលអ្នកវិនិយោគអចលន ទ្រព្យកម្ពុជា គួរចាប់ដៃសហការគ្នា ដើម្បីពង្រីកសក្ដានុពល ក្នុងអាជីវកម្មអចលនទ្រព្យ និងភាពរីកចម្រើនកាន់តែខ្លាំង ។ ប៉ុន្ដែការវិនិយោគផ្ទាល់ លើវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា សម្រាប់បរទេស  មិនត្រូវបានអនុញ្ញាតឡើយ ដោយច្បាប់បានកំណត់ ឲ្យក្រុមហ៊ុនបរទេស  ត្រូវសហការជាមួយ ក្រុមហ៊ុនក្នុងស្រុក និងមានភាគហ៊ុនមិនលើសពី ៤៩%ឡើយ ទើបអាចវិនិយោគនៅកម្ពុជាបាន ។ ហើយទាំងនេះ គឺជាឱកាសដ៏ល្អ ដែលអ្នកវិនិយោគក្នុងស្រុក គួរយល់ដឹង ដើម្បីស្វែងរកដៃគូបរទេស មកពង្រឹងនិរន្ដភាពរបស់ខ្លួន ។

លោក គីម ហ៊ាង ប្រធាន CVEA និងជាប្រធានសមាគម អ្នកវាយតម្លៃអាស៊ាន (AVA) បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យ ប្រទេសកម្ពុជាកើនឡើង មែនហើយចំនួនក្រុមហ៊ុនអចលន ទ្រព្យទៅចុះបញ្ជីក៏មានការកើនឡើងដែរ ប៉ុន្តែមានក្រុមហ៊ុនមិនច្រើននោះទេ ដែលមានក្រុមហ៊ុន បរទេសជាដៃ គួរសហការ ។

អាស្រ័យហេតុនេះ បន្ទាប់ពីឆ្លងកាត់សិក្ខាសាលា ដែលមានការផ្ដល់កិត្តិយស ធ្វើបទបង្ហាញពីសំណាក់អ្នកជំនាញ ផ្នែកច្បាប់ គឺលោកបណ្ឌិត សុក ស៊ីផាន់ណា ហើយនោះ លោកសង្ឃឹមថា ក្រុមហ៊ុនតូច-ធំនានា នឹងយល់ដឹងច្បាស់ពីការបណ្ដាក់ ទុករួមគ្នាជាមួយដៃគូបរទេស និងអត្ថប្រយោជន៍ ដែលទទួលបានមកវិញ ។

មិនតែប៉ុណ្ណោះ អគ្គនាយកក្រុមហ៊ុនខ្មែរ រៀល អ៊ីស្ទេតរូបនេះ បានជំរុញឲ្យក្រុមហ៊ុនអចលនទ្រព្យ ក្នុងស្រុក បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន បរទេសផងដែរ ព្រោះលោកយល់ថា បច្ចុប្បន្នក្រុមហ៊ុន ដែលមានបណ្ដាក់ទុនរួមគ្នា ជាមួយបរទេស គឺមានភាពរឹងមាំ ហើយមានភាពរីកចម្រើនខ្លាំង ។ ដោយឡែកសម្រាប់ក្រុមហ៊ុន មានធនធានច្រើនស្រាប់ តែមិនមានដៃគូបរទេសសហការវិញ ហាក់មិនសូវ ជារីកចម្រើនប៉ុន្មាននោះទេ ៕

CVEA ធ្វើសិក្ខាសាលាបង្កើន ការយល់ដឹង ក្នុងការបណ្ដាក់ទុនរួមគ្នា ជាមួយដៃគូបរទេស

CVEA ធ្វើសិក្ខាសាលាបង្កើន ការយល់ដឹង ក្នុងការបណ្ដាក់ទុនរួមគ្នា ជាមួយដៃគូបរទេស

CVEA ធ្វើសិក្ខាសាលាបង្កើន ការយល់ដឹង ក្នុងការបណ្ដាក់ទុនរួមគ្នា ជាមួយដៃគូបរទេស

CVEA ធ្វើសិក្ខាសាលាបង្កើន ការយល់ដឹង ក្នុងការបណ្ដាក់ទុនរួមគ្នា ជាមួយដៃគូបរទេស

CVEA ធ្វើសិក្ខាសាលាបង្កើន ការយល់ដឹង ក្នុងការបណ្ដាក់ទុនរួមគ្នា ជាមួយដៃគូបរទេស