ប្រិយមិត្តខ្មាស់ជួស Rain ក្រោយកុហកដំណឹងថា លក់សំបុត្រតន្ត្រីនៅហុងកុង អស់មុនពេលកំណត់

កូរ៉េ៖ ប្រិយមិត្តក៏ដូចជា អ្នកគាំទ្រថ្មីៗនេះ បានរិះគន់កំពូលសម្តែង Rain ក្រោយសារព័ត៌មានកូរ៉េ និងក្រុនហ៊ុនរបស់ តារារូបនេះបានចុះផ្សាយ ដោយបំផ្លើសថាសំបុត្រ concert របស់ Rain នេះលក់អស់ មុនពេលកំណត់។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា តំណាងរបស់តារាចម្រៀង Rain បានប្រកាសពីតន្ត្រីទេសចរណ៍ លើកទី៧របស់ Rain ដែលនឹងធ្វើឡើងនៅហុងកុង ជាមួយនិងសេចក្តី ប្រកាសបន្ថែមថា « ដោយការគាំទ្រយ៉ាងច្រើន លើសលុប សំបុត្រតន្ត្រីរបស់ Rain នៅហុងកុង ត្រូវបានលក់អស់នេះបង្ហាញថា Rain មានអ្នកគាំទ្រច្រើន ណាស់នៅហុងកុង» ។

ចំពោះការផ្សព្វផ្សាយ របស់អ្នកតំណាងនេះដែរ បានធ្វើឲ្យអ្នកប្រិយមិត្ត ជាច្រើនធ្វើការរិះគន់ ដែលតាមរយៈវែបសាយ លក់សំបុត្រនៅហុងកុង HKTicketing បានបង្ហាញថា សំបុត្រតន្ត្រីនោះ នៅមាននៅឡើយទេ គឺវែបសាយ បានបង្ហាញយ៉ាងច្បាស់ថា ក្រៅពីសំបុត្រជួរទី១ដល់ទី៦ គឺនៅមានទាំងអស់ ដែលប្រិយមិត្ត អាចបន្តទិញម្នាក់១០ សំបុត្រក៏បានបើពួកគេចង់ ។

ក្រោយទទួលព័ត៌មាននេះ មានប្រិយមិត្តមួយ ចំនួនលើកឡើងថា ក្រុមហ៊ុនរបស់ Rain ផ្តល់ពត៌មានដូចនេះ ដើម្បីចំណាប់អារម្មណ៍តែប៉ុណ្ណោះ និងអ្នកខ្លះទៀតថាតន្ត្រីរបស់ Rain មិនមានអ្វីអស្ចារ្យដូច ជាតារាល្បីទូទាំង ពិភពលោកនោះទេ ។

សូមបញ្ជាក់ថា តន្ត្រីទេសចរណ៍របស់ តារាចម្រៀងវ័យ៣៣ឆ្នាំ Rain នៅហុងកុង នឹងចាប់ផ្តើម នៅថ្ងៃទី៣០ ខែមករា ខាងមុខនេះ ៕