​តើ​ពេល​ដែល​នារី​ខឹង វា​អាច​ប៉ះពាល់​ដល់​អ្វី​ខ្លះ​?

​តើ​ពេល​ដែល​នារី​ខឹង វា​អាច​ប៉ះពាល់​ដល់​អ្វី​ខ្លះ​?

​នារី​គឺជា​បុគ្គល​ម្នាក់​ដែល​ឆាប់​ខឹង​ណាស់​នៅពេលដែល​មាន​រឿង​ម្តងៗ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ខឹង​ម្តងៗ វា​នឹង​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង​។ តើ​វា​អាច​ប៉ះពាល់​ត្រង់​កន្លែង​ណា​ខ្លះ​ទៅ​?

ស្បែក​ឆាប់​ចាស់​
នៅពេល​ដែល​អ្នក​ខឹង វា​នឹង​បញ្ជូន​សារ​ទៅប្រាប់​ខួរក្បាល ដែល​អាច​បង្កើត​ជា​សារធាតុ​ពុល នោះ​យូរ​ទៅ​សារធាតុ​ទាំងនោះ​នឹង​ជ្រាប​ចូលទៅ​ក្នុង​រោម​អ្នក​ដែល​ជា​ហេតុ​ដែល​ងាយ​ធ្វើឲ្យ​ស្បែក​អ្នកងាយ​ចាស់​ខ្លាំង​ណាស់ ហើយ​នឹង​មាន​ស្នាម​ជ្រួញ​ទៀតផង​។​

សរសៃ​ប្រសាទ​ចុះខ្សោយ​
នៅពេល​ដែល​អ្នក​ខឹង អ្នក​នឹង​មិន​ងាយ​គេង​លក់​ស្រួល​ឡើយ ថែម​ទាំង​អាច​ធ្វើឲ្យ​សរសៃប្រាសាទ​អ្នកងាយ​ចុះខ្សោយ​ខ្លាំងណាស់ វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មិន​មាន​អារម្មណ៍​ក្នុងការ​ធ្វើ​ការងារ​ឡើយ​។​

ប៉ះពាល់​គ្រប់ផ្នែក​នៃ​សារពាង្គកាយ​
នៅពេល​ដែល​អ្នក​មាន​កំហឹង​ម្តងៗ វា​នឹង​អាច​ប៉ះពាល់​ដល់​គ្រប់​ផ្នែក​នៃ​រាងកាយ​អ្នក​ដូចជា ៖ ខួរក្បាល ស្បូន សុដន់ សួត ក្រពះ បេះដូង និង​ថ្លើម ដូចនេះ​អ្នក​មិនគួរ​ឆាប់​មាន​អារម្មណ៍​ខឹង​នោះទេ បើ​អាច​ទប់​បាន អ្នក​គួរតែ​ចេះ​ស្វែងរក​វិធី​ដើម្បី​រំងាប់​អារម្មណ៍ ទើប​អ្នក​អាច​មាន​សុខភាព​ល្អ​៕ 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។