លោក សម រង្ស៊ី បង្ហោះ​ប្រវត្តិ​រូបលោក​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​

តាម​ការផ្សព្វផ្សាយ​រប​ស់​បណ្ដាញសារព័ត៌មាន​នានា​បាន​បង្ហាញថា ក្នុង​ឆាកនយោបាយ​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​សភា​ចំនួន​៤​លើក រាប់ទាំង​ការដក​អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​តំណាងរាស្ត្រ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ផងដែរ​។ អ្នកតាមដាន​សកម្មភាព​នយោបាយ បាន​កត់សម្គាល់ថា លោក សម រង្ស៊ី ក្រៅពី​ត្រូវគេ​បណ្ដេញ​ចេញពី​សភា​យ៉ាង​អយុត្តិធម៌​ច្រើនលើក​កន្លងទៅនេះ​លោក​ក៏​ធ្លាប់​ត្រូវគេ​ប៉ុនប៉ង​ធ្វើឃាត​ជាច្រើនលើក​រាប់ទាំង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ផងដែរ​។ ក៏ប៉ុន្តែ​ដើម្បី​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ដើម្បី​ការពារ​បូរណភាព​ទឹកដី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ហ៊ាន​លះបង់​អ្វីៗ​សព្វបែបយ៉ាង​រហូតដល់​អាយុជីវិត ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅថ្ងៃនេះ​បាន​បង្ហោះ​ប្រវត្តិ​រូបលោក​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។ យោងតាម​ឯកសារ​ប្រវត្តិរូប លោក សម រង្ស៊ី ដែល​ឈានចូល​ដល់​វ័យ​៦៧​ឆ្នាំ មាន​ឪពុក​ជា​អតីត​ឧ​ត្ត​ម​មន្ត្រី និង​ម្តាយ​ជា​បញ្ញវន្ត​ម្នាក់​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែលមាន​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ជា​ភរិយា និង​មានកូន​បីនាក់ ជា​មនុស្ស​ម្នាក់​ដែល​ឆ្លងកាត់​ការអប់រំ​ដ៏​ជ្រៅជ្រះ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លងកាត់​ការសិក្សា​ថ្នាក់បឋមសិក្សា​នៅ​ភ្នំពេញ ប៉ារីស និង​ក្រុង​ឡុង​ដ៍ ថ្នាក់​វិទ្យាល័យ​នៅ​សាលា​ដេ​កាត និង​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ និង​សាលា ចា​សុន ដឺ​សែ​ល​លី ក្នុង​ក្រុងប៉ារីស ហើយ​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត និង​បណ្ឌិត​ជាច្រើន​នៅ​បារាំង លើ​ផ្នែក​ពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​លោក សម រង្ស៊ី ទទួលបាន អឹម​ប៊ី​អេ ពីសា​លា អ៊ី​ន​សេត ដែល​បច្ចុប្បន្ន​ជា​សាលាបង្រៀន​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​លំដាប់​លេខ​១​លើ​ពិភពលោក ដោយ​យោងតាម​ការចាត់​ថ្នាក់​របស់​កាសែត ហ្វា​យ​ណាន់​សល​ថា​ម​។​

សកម្មភាព​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហ៊ាន​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​នៅ​ភូមិ​កោះ​ក្បាន​កណ្ដាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បានបង្ហាញ​ថា​លោក​ជា​អ្នកស្នេហាជាតិ និង​ទឹកដី​យ៉ាងពិត​ប្រាកដ​។ ក្រៅពី​កិច្ចការ​នយោបាយ លោក សម រង្ស៊ី  ក៏មាន​បទពិសោធន៍​ដឹកនាំ​ក្រុមហ៊ុន​ធំៗ​នៅ​ប្រទេស​បារាំង​ផងដែរ​៕

12565609_1034476506609082_5723081085958563081_n