របៀប​ធ្វើ​អាម៉ុក​ខ្យង​ បើ​ចេះ​​ ​មិន​ធម្មតា!

ចង់​ធ្វើ​អាម៉ុក​ខ្យង​សាក​មើល​គឺ​ងាយ​ស្រួល​ណាស់។ សាក​ធ្វើ​តាម​ការ​រៀប​រាប់​ខាង​ក្រោម​នេះ​បន្តិច​មើល៍​សង្ឃឹម​ថា​ មិត្ត​យុវវ័យ​នឹង​ពេញ​ចិត្ត​មិន​ខាន៖គ្រឿង​ផ្សំ៖
ខ្យង​១​គីឡូ​ក្រាម​
សាច់​ជ្រូក​បី​ជាន់​១​ខាំ
សណ្ដែក​ដី
ម្ទេស​ឆ្អើរ​
ខ្ទិះ​ដូង
គ្រឿង​បុក​ (រំដេង​ រមៀត​ ស្លឹក​គ្រៃ​ហាន់)​
កាពិ​
ប្រេង​ខ្យង
គ្រាប់​ជម្ពូ​ឆា​យក​​ខ្ទះ​
ស្លឹក​កន្ទួត
ស្លឹក​ក្រូច​សើច​
ពង់​មាន់​

វិធី​ធ្វើ៖យក​សាច់​ខ្យង​ចេញ​ពី​សំបក​របស់​វា​ ប៉ុន្តែ​ត្រូវ​រក្សា​សំបក​ទាំង​នោះ​ទុក​ កុំ​ចោល។ចិញ្ច្រាំ​សាច់​ជ្រូក​ និង​ហាន់​សាច់​ខ្យង​ជា​ចំណិត​តូច​ៗ។​ បន្ទាប់​មក​យក​សាច់​ជ្រូក​ចិញ្ច្រាំ​ , ម្ទេស​ឆ្អើរ,និង​កាពិ​ រហូត​ដល់​ឆ្អិន​ល្អ។ជំហាន​បន្ទាប់ ​ត្រូវ​យក​ស្លឹក​កន្ទួត​ទៅ​ទ្រាប់​សាច់​​ដែល​ឆា​ជាមួយ​គ្រឿង​អម្បាញ់មិញ​រួច​​ហើយ​យក​ទៅ​ញាត់​ចូល​ក្នុង​សំបក​ខ្យង​ដែល​រក្សា​ទុក​នោះ។ប៉ុណ្ណឹង​នៅ​មិន​ទាន់​រួច​រាល់​ទេ។ ប្រិយមិត្ត​ត្រូវ​ចាក់​ទឹក​ខ្ទិះ​ ដែល​ឆា​បញ្ចូល​គ្នា​ជាមួយ​ពងមាន់, ម្ទេស​និង​ស្លឹក​ក្រូច​សើច​ ទៅ​ស្រោច​ពី​លើ​ខ្យល់​ដែល​មាន​ញាត់​សាច់​ទ្រាប់​ស្លឹក​កន្ទួត​នោះ​ រួច​ហើយ​យក​វា​ទៅ​ចំហុយ​ប្រហែល​ជា​១៥​នាទី​ទៀត​ទើប​រួច​រាល់៕

របៀប​ធ្វើ​អាម៉ុក​ខ្យង​ បើ​ចេះ​​ ​មិន​ធម្មតា! 

  • របៀប​ធ្វើ​អាម៉ុក​ខ្យង​ បើ​ចេះ​​ ​មិន​ធម្មតា!已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/01/29  Category:សុខភាព