រឿងសំខាន់​ ៤យ៉ាង ​ស្ត្រី​គួរ​យល់ដឹង ​មុន​ពេល​មានផ្ទៃពោះ​

ស្រ្ដីក្នុង​គ្រួសារ​ គួរ​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច មុន​ពេល​អ្នក​មាន​ផ្ទៃ​ពោះ​ ឬ​មុន​ពេល​រួម​ភេទ​ជា​មួយ​ប្ដី ​យ៉ាង​ហោច​ណាស់ ​ឱ្យ​បាន​ ៣​ខែ ។ ​សកម្មភាព​មួយ​ចំនួន​ ស្ត្រី គួរយល់ដឹង ​ដូចជា ​បញ្ឈប់​ការ​ជក់​បារី ​កំណត់​ទម្ងន់​ដើម្បី​សុខភាព​ ត្រួត​ពិនិត្យ​ឱសថ​អ្នក​កំពុង​ប្រើប្រា​ស់ ។ កត្តា​សំខាន់ៗ ៤យ៉ាង អ្ន​កអាចធ្វើ​ ដើម្បី​បង្កើន​សុខភាព​ មុន​ពេលមាន ​ផ្ទៃពោះ រួមមាន៖ ១. ចូរអ្នកទទួលទានឱសថប្រភេទ អាស៊ីដ Folic    ឱ្យបាន ៤០០ ទៅ ៨០០  មីក្រូក្រាមរៀងរាល់ថ្ងៃ ប្រសិនបើអ្នកគ្រោងមានផ្ទៃពោះ  ឬអាចមានផ្ទៃពោះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការវិវឌ្ឍន៍ទារកមិនពេញលេញ ដូចជា ខួរក្បាលនិងឆ្អឹងខ្នង ជាដើម ។  ស្រ្ដីគ្រប់រូប ត្រូវការចាំបាច់នូវបរិមាណ អាស៊ីដ  Folic  រាល់ថ្ងៃ។   ចូរអ្នកប្រឹក្សាជាមួយ  វេជ្ជៈបណ្ឌិតអំពីតម្រូវការវីតាមីន អាស៊ីដ  Folic ។  វេជ្ជៈបណ្ឌិតមួយចំនួន ចេញវេជ្ជបញ្ជា ឱ្យប្រើប្រាស់ឱសថមានវីតាមីនមុនមានផ្ទៃពោះ ដែលសម្បូរទៅដោយបរិមាណជាតិ អាស៊ីដ Folic ខ្ពស់ ។
២. ប្រសិនបើអ្នកកំពុងទទួលការព្យាបាលជំងឺអ្វីមួយ ត្រូវឱ្យប្រាកដថា   អ្នកទទួលការព្យាបាលបានត្រឹមត្រូវហើយ។អាការៈរោគមួយចំនួន   អាចមានភាពប៉ះពាល់ដល់ការមានផ្ទៃពោះ   ឬអាចមានឥទ្ធិពលមិនល្អ  ដូចជាប្រភេទ ជំងឺហឺត ជំងឺទឹកនោមផ្អែម បញ្ហាសុខភាពទូទៅ សភាពធាត់ខ្លាំង ឬរោគប្រកាច់ ជាដើម។
៣. ចូរប្រឹក្សាជាមួយវេជ្ជបណ្ឌិត  អំពីវេជ្ជបញ្ជាប្រើប្រាស់ឱសថ និងបរិមាណថ្នាំច្រើនហួស ដែលអ្នកកំពុងប្រើប្រាស់។ទាំងនេះរួមបញ្ចូលទាំងអាហារូបត្ថម្ភ ឬឱសថរុក្ខជាតិ ផងដែរ  ហើយចូរអ្នកធ្វើឱ្យប្រាកដថា  វ៉ាក់សាំងបង្ការដែលអ្នកចាក់ គឺមិនផុតកាលបរិច្ឆេទទេ។
៤. ចូរជៀសវាងការប៉ះពាល់សារធាតុពុល  ដែលអាចបង្កឱ្យមានជំងឺ ទាំងនៅកន្លែងការងារ និងនៅផ្ទះ។ ចូរអ្នកនៅឱ្យឆ្ងាយពីសារធាតុគីមី និងសត្វឆ្មា និងលាមករបស់វា ហើយត្រូវបញ្ឈប់ការជក់បារី និងឈប់ទទួលទានគ្រឿងស្រវឹង៕

រឿងសំខាន់​ ៤យ៉ាង ​ស្ត្រី​គួរ​យល់ដឹង ​មុន​ពេល​មានផ្ទៃពោះ​

CoolFM100.7