រឿង​រ៉ាវ​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទាក់​ទង​នឹង​កាមេរ៉ា​ GoPro ​អ្នក​អាច​មិន​ដឹង


រឿង​រ៉ាវ​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទាក់​ទង​នឹង​កាមេរ៉ា​ GoPro ​អ្នក​អាច​មិន​ដឹង

កាមេរ៉ា​ថត​រូបភាព​បែប​សកម្មភាព​ GoProហាក់​កើន​ឡើង​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​ពិសេស​យុវជន​ដែល​និយម​ធ្វើ​ដំណើរ​កម្សាន្ត។

 

រឿង​រ៉ាវ​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទាក់​ទង​នឹង​កាមេរ៉ា​ GoPro ​អ្នក​អាច​មិន​ដឹង

 

ទាក់​ទង​នឹង​កាមេរ៉ា​ GoPro នេះ​មាន​រឿង​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​អ្នក​អាច​មិន​ដឹង៖

 

១. អាច​ថត​​ទិដ្ឋភាព​ជា​​ 3D បាន

 

រឿង​រ៉ាវ​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទាក់​ទង​នឹង​កាមេរ៉ា​ GoPro ​អ្នក​អាច​មិន​ដឹង

 

ទាក់​ទង​នឹង​សមត្ថភាព​ថត​ 3D របស់​ GoPro មាន​អ្នក​ប្រើ​ប្រាស់​តិច​តួច​ណាស់​ដែល​បាន​ដឹង។ ដើម្បី​អាច​ថត​ 3D បាន​អ្នក​គ្រាន់​តែ​មាន​កាមេរ៉ា​ម៉ូដែល​ Hero3+ ចំនួន​ពីរ​ នឹង​សម្បក​ដែល​រចនា​យ៉ាង​ពិសេស​មួយ។ នៅ​ពេល​ថត​ទិដ្ឋភាព​រួច​អ្នក​អាច​បម្លែង​រូបភាព​ ឬ​វីដេអូ​ បាន​ពី​កាមេរ៉ា​ទៅ​ជា​ លក្ខណៈ​ 3D បាន​តាម​រយៈ​កម្មវិធី​កាត់​ត​ GoPro Studio ដែល​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ។ បញ្ជាក់​ថា​សម្បក​ពិសេស​ប្រើ​ប្រាស់​ថត​ 3D មាន​ដាក់​លក់​លើ​ទីផ្សារ​បរទេស​តម្លៃ​ ១៩៩​ដុល្លារ។

 

២. កាមេរ៉ា​ GoPro អាច​ធន់​នឹង​ការ​ធ្លាក់​កម្ពស់​​៣៨០០​ម៉ែត្រ​

 

 

កាល​ពី​ឆ្នាំ​២០១២​កាមេរ៉ា​ GoPro បាន​ធ្លាក់​ចុះ​ដោយ​ចៃដន្យ​ពី​យន្តហោះ​ដែល​ប្រើ​សម្រាប់​ឲ្យ​មនុស្ស​ហោះ​ពី​លើ​អាកាស​ចុះ​មក​ផ្ទៃ​ដី​ ដែល​យន្តហោះ​នោះ​ហោះ​នៅ​កម្ពស់​ប្រមាណ​ ៣៨០០​ម៉ែត្រ​ពី​ដី។ បន្ទាប់​ពី​ធ្លាក់​មក​លើ​ផ្ទៃ​ដី​កាមេរ៉ា​មិន​មាន​ស្នាម​ឆ្កូត​ ហើយ​អាច​ប្រើ​បាន​ធម្មតា។

 

៣. ឈុត​ឆាក​ដែល​ថត​ដោយ​ GoPro ត្រូវ​បាន​ប្រើ​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ

 

រឿង​រ៉ាវ​​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទាក់​ទង​នឹង​កាមេរ៉ា​ GoPro ​អ្នក​អាច​មិន​ដឹង


​​សមត្ថភាព​ថត​រូប​ភាព​ និង​វីដេអូ​បែប​សកម្មភាព​បាន​ល្អ​របស់​ GoPro បាន​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កាមេរ៉ា​ ត្រូវ​បាន​គេ​ប្រើ​ក្នុង​ខ្សែ​ភាព​យន្ត​ល្បីៗ​ដូច​ជា​ Need for Speed, Captain Phillips និង​ Gravity ជា​ដើម៕
​​​

​​​​​​​​ចុច​អាន៖ ការ​ពិត​​ដ៏​អស្ចារ្យ​ប្រាំ​យ៉ាង​ពី​ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត​មួយ​នេះ ​ដែល​អ្នក​​អាច​មិន​ដឹង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MakeUseOf