ឧកញ៉ា​ម្នាក់​ប្រើ​ល្បិច​ថ្មី​យក​ឈើ​កប់​លាក់​ទុក​ក្នុង​ដី​ គេច​ពី​ភ្នែក​សមត្ថកិច្ច​ តែ​ត្រូវ​បែក​ការណ៍​

​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផង​ និង​ហួសចិត្ត​ផង​ ដោយ​ឧកញ៉ា​ឈ្មួញ​ឈើ​ប្រចាំ​ភូមិភាគ​ឦសាន​ម្នាក់​ ប្រើ​ល្បិច​ថ្មី​លួច​យក​ឈើមូល​រាប់​ដើម​ និង​ឈើ​ឡាំង​រួច​រាប់​ដុំ​-​កំណាត់​ កប់​លាក់​ទុក​ក្នុង​ដី​ដើម្បី​គេច​ពី​ភ្នែក​ច្រមុះ​របស់​សមត្ថកិច្ច​ តែ​ទំនងជា​ត្រូវ​បណ្តាសា​របស់​ទេវ​រក្ស​រក្សា​ព្រៃឈើ​ ទើបត្រូវ​បែក​ការណ៍​ កម្លាំង​សមត្ថកិច្ច​បាន​រុករក​ឃើញ​កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ខណៈ​នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ប្រតិភូ​ បាន​ចុះ​ទៅ​ពិនិត្យ​ឈើ​ល្មើសច្បាប់​រាប់​ម៉ែត្រគូប​នោះ​ហើយ​ ។​
​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ ប៉ុន្តែ​អាច​ពិចារណា​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ឈើ​រាប់​ម៉ែត្រគូប​ដែល​គេ​ប្រើ​ល្បិច​ថ្មី​យក​កប់​លាក់​ទុក​ក្នុង​ដី​តែ​ត្រូវ​បែ​ការណ៍​នោះ​ គឺ​កើតឡើង​នៅ​ខាងក្រោយ​ឃ្លាំង​ស្តុក​ឈើ​របស់​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ឋិត​ក្នុងស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ឧកញ៉ា​ ថៃ​ បាន​នៅឡើយ​ទេ​ ដ្បិត​មិន​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ ។​

​លោក​ វន់​ ប៊ុ​ន​ថៃ​ ដែល​គេ​ស្គាល់​ថា​ ជា​ឈ្មួញ​ឈើ​ដៃស្តាំ​របស់​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ប្រចាំ​ភូមិភាគ​ឦសាន​ និង​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ឧត្តមសេនីយ៍ឯក​ ជឿន​ សុវណ្ណ​ថា​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​២​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដំណាលគ្នា​ជាមួយ​លោកស្រី​ នី​ម​ គឹ​ម​រ៉ា​ ជឿន​ សុវណ្ណ​ថា​ ត្រូវជា​ភរិយា​របស់​លោក​ឧត្តម​ សេនីយ៍ឯក​ ជឿន​ សុវណ្ណ​ថា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១២/៤៩៨​ ចុះ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១២​ ៕​

ឧកញ៉ា​ម្នាក់​ប្រើ​ល្បិច​ថ្មី​យក​ឈើ​កប់​លាក់​ទុក​ក្នុង​ដី​ គេច​ពី​ភ្នែក​សមត្ថកិច្ច​ តែ​ត្រូវ​បែក​ការណ៍​ ឧកញ៉ា​ម្នាក់​ប្រើ​ល្បិច​ថ្មី​យក​ឈើ​កប់​លាក់​ទុក​ក្នុង​ដី​ គេច​ពី​ភ្នែក​សមត្ថកិច្ច​ តែ​ត្រូវ​បែក​ការណ៍​ ឧកញ៉ា​ម្នាក់​ប្រើ​ល្បិច​ថ្មី​យក​ឈើ​កប់​លាក់​ទុក​ក្នុង​ដី​ គេច​ពី​ភ្នែក​សមត្ថកិច្ច​ តែ​ត្រូវ​បែក​ការណ៍​ ឧកញ៉ា​ម្នាក់​ប្រើ​ល្បិច​ថ្មី​យក​ឈើ​កប់​លាក់​ទុក​ក្នុង​ដី​ គេច​ពី​ភ្នែក​សមត្ថកិច្ច​ តែ​ត្រូវ​បែក​ការណ៍​ ឧកញ៉ា​ម្នាក់​ប្រើ​ល្បិច​ថ្មី​យក​ឈើ​កប់​លាក់​ទុក​ក្នុង​ដី​ គេច​ពី​ភ្នែក​សមត្ថកិច្ច​ តែ​ត្រូវ​បែក​ការណ៍​ឧកញ៉ា​ម្នាក់​ប្រើ​ល្បិច​ថ្មី​យក​ឈើ​កប់​លាក់​ទុក​ក្នុង​ដី​ គេច​ពី​ភ្នែក​សមត្ថកិច្ច​ តែ​ត្រូវ​បែក​ការណ៍​

Related