សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ នៅ​តែ​មាន​ក្នុង​ម្ហូបអាហារ​ក្លែងបន្លំ​ ដោយសារ​ភាព​ខ្វះចន្លោះ​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ធូររលុង​

​មាន​ព័ស្តុតាង​ជា​ច្រើន​ករណី​បាន​បង្ហាញ​ថា​ សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ជា​អ្នក​ប្រើប្រាស់​ នៅ​តែ​មាន​ក្នុង​ម្ហូបអាហារ​ក្លែងបន្លំ​ ដោយសារ​ភាព​ខ្វះចន្លោះ​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព​ សុវត្ថិភាព​ លើ​ផលិតផល​ទំនិញ​ និង​សេវា​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៦០០/០០១​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០០០​ មាន​ភាព​ធូររលុង​ និង​បង្កប់​ដោយ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​សាធារណៈ​ ។​ ព័ស្តុតាង​ទាំងនោះ​មាន​ជា​អាទិ៍​ ៖

១-​កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៥​ កាហ្វេ​ដែល​មាន​សារធាតុ​គីមី​លាយ​ជាមួយ​វត្ថុធាតុដើម​ចំនួន​១៧​មុខ​ រួម​មាន​ សណ្តែកសៀង​ គ្រាប់ពោត​ អំបិល​ ស្ករស​ ស្ករត្នោត​ បាយក្តាំង​កម្លោច​ និង​ខ្ទិះដូង​ ទម្ងន់​ជិត​៣៥​តោន​ ដោយ​មាន​ម្ចាស់​គ្រប់គ្រង​ជា​ជនជាតិ​យួន​ ត្រូវ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​បាន​ នៅ​ចំណុច​ផ្លូវលំ​ ភូមិ​បន្លា​ស្អិត​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​ ប៉ុន្តែ​ជនសង្ស័យ​ជា​ម្ចាស់​ផលិត​កាហ្វេ​គីមី​ជិត​៣៥​តោន​នេះ​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​យ៉ាង​រំភើយ​ ។​

២-​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​ចម្រុះ​រឹបអូស​បាន​ស្ករត្នោត​មាន​សារធាតុ​គីមី​ប្រភេទ​ Sodium​ Hydrocilfeet​ ផ្សំ​អំពី​ស្ករស​លេខ​៤​ នាំ​ចូល​មក​ពី​ស្រុក​យួន​ ទម្ងន់​ជាង​៤​តោន​ នៅ​ក្នុង​សិប្បកម្ម​ផលិត​ស្ករត្នោត​មួយ​កន្លែង​ឋិត​ក្នុង​ដី​ឡូត៍​លេខ​៨​ ផ្លូវ​លេខ​៦៦៤​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ខណៈ​ឈ្មួញ​បម្រុង​នាំ​ចេញ​យក​ទៅ​លក់​លើ​ទីផ្សារ​ ។​

៣-​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​កាំកុងត្រូល​ខេត្ត​ព្រះ​សីហ​នុ​ រឹបអូស​បាន​ស្ករត្នោត​លាយ​សារធាតុ​គីមី​ទម្ងន់​ជាង​៦០​គីឡូក្រាម​នៅ​ផ្សា​រលើ​ ខេត្ត​ព្រះ​សីហ​នុ​ យក​ទៅ​កម្ទេច​ចោល​…​។​ល​។​

​អនុលោម​តាម​មាត្រា​៦៣​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព​ សុវត្ថិភាព​ លើ​ផលិតផល​ទំនិញ​ និង​សេវា​ គឺ​បាន​បញ្ញត្តិ​ថា​ "​ជន​ណា​ដែល​ដាក់​ និង​ប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ម្ហូបអាហារ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ខែ​ដល់​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ដល់​១០​លាន​រៀល​ ឬ​ទោស​ណាមួយ​នៃ​ទោស​ទាំង​ពីរ​នេះ​ ។​ "​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ដោយសារ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព​ សុវត្ថិភាព​ លើ​ផលិតផល​ទំនិញ​ និង​សេវា​ ដូច​មាន​ចែង​ខាងលើ​មាន​ភាព​ខ្វះចន្លោះ​ ឬ​បញ្ញត្តិ​ផ្តន្ទាទោស​ក្នុង​កម្រិត​ស្រាល​ផង​ និង​ការ​អនុវត្ត​ច្បាប់​នេះ​មាន​ភាព​ធូររលុង​ផង​ ព្រមទាំង​បច្ច័យ​នៃ​អំពើ​ពុក​រលួយ​ក្នុង​ជួរ​មន្ត្រី​ពាក់ព័ន្ធ​ផង​ ជា​ហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​ខិលខូច​នៅ​តែ​មានឱកាស​ និង​មាន​លទ្ធភាព​ដាក់​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ក្នុង​ម្ហូបអាហារ​ ដ្បិត​ឈ្មួញ​ខិលខូច​ទាំងនោះ​មិន​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ឲ្យ​រាល​ចាល​ទេ​ គឺ​ត្រឹម​បង់លុយ​រួច​ ជា​ការ​ស្រេច​ ៕​

សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ នៅ​តែ​មាន​ក្នុង​ម្ហូបអាហារ​ក្លែងបន្លំ​ ដោយសារ​ភាព​ខ្វះចន្លោះ​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ធូររលុង​ សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ នៅ​តែ​មាន​ក្នុង​ម្ហូបអាហារ​ក្លែងបន្លំ​ ដោយសារ​ភាព​ខ្វះចន្លោះ​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ធូររលុង​ សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ នៅ​តែ​មាន​ក្នុង​ម្ហូបអាហារ​ក្លែងបន្លំ​ ដោយសារ​ភាព​ខ្វះចន្លោះ​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ធូររលុង​ សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ នៅ​តែ​មាន​ក្នុង​ម្ហូបអាហារ​ក្លែងបន្លំ​ ដោយសារ​ភាព​ខ្វះចន្លោះ​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ធូររលុង​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​ នៅ​តែ​មាន​ក្នុង​ម្ហូបអាហារ​ក្លែងបន្លំ​ ដោយសារ​ភាព​ខ្វះចន្លោះ​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ធូររលុង​

Related